ខ្សែបម្រើជើងចាស់ Cesc Fabregas បានអះអាងថា Neymar មានលក្ខណៈសម្បត្តិ និង សមត្ថភាពកម្រិតធៀបទៅនិងរៀមច្បង Ronaldinho ដូច្នេះដែរ។ កំពូលខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំសញ្ជាតិប្រេស៊ីល Neymar បានសម្រេចចាកចេញពី Barcelona ក្នុងឆ្នាំ ២០១៧ ក្នុងតម្លៃកំនត់ត្រាពិភពលោក២០០ លានផោនទៅកាន់ក្លឹបយក្ស Paris Saint-Germain ។

ប៉ុន្តែអនាគតកីឡាករពូកែញ៉ាក់រូបនេះ ស្ថិតក្នុងភាពស្រពេចស្រពិលក្រោយពីមានពត៌មានថា រូបគេចង់វិលត្រលប់មកកាន់អតីតក្លឹប Barcelona វិញ ក្រោយជួយក្លឹបបារាំងឈ្នះពានលីកកំពូល៣ឆ្នាំជាប់គ្នា ។

ខ្សែបម្រើអន្តរជាតិអេស្បាញ Fabregas វ័យ ៣៣ឆ្នាំ សារភាពថាគាត់គឺជាអ្នកកោតសរសើរសមត្ថភាព របស់ Neymar បានបង្ហាញពីការ យល់ឃើញនៅលើបណ្តាញសង្គម Instagram ថា៖ «Neymar គឺជាកីឡាករដ៏ពូកែ និងមានគុណសម្បតិ្តកំរិតទៅនិងវីរបុរសក្រុមជម្រើសជាតិប្រេស៊ីល និងក្លឹប Barcelona គឺ Ronaldinho» ។

Neymar ជាកីឡាករចូលចិត្តបញ្ចេញទេពកោសល្យប្លែកៗពេលគាត់ចង់បាន។ ខ្ញុំបានលេងប្រឈមជាមួយគាត់ថ្មីៗនេះហើយក្នុងនាម កីឡាករ PSGគាត់បានផ្តួលយើងទាំង២ប្រកួត៕

អត្ថបទដោយ៖ Polin
ប្រភព៖ sportbible