បរទេស៖ កីឡាករ Cesc Fabregas គិតថាប្រធានក្រុមជម្រើសជាតិអង់គ្លេស និងក្រុមមាន់ខ្នាយមាស Tottenham Hotspur ខ្សែប្រយុទ្ធឆ្នើម Harry Kane គឺជាបេក្ខភាពល្អឥតខ្ចោះ​សម្រាប់ក្រុម Real Madrid ដើម្បីជំនួសតំណែងខ្សែប្រយុទ្ធជើងចាស់ Karim Benzema។

Fabregas highlights England's 'secret weapon' at Euro 2020 - Opera News

Kane បានក្លាយជាកីឡាករដែលត្រូវបានក្លឹប២ធំៗនៅក្របខណ្ឌលីកកំពូលអង់គ្លេស២គឺ Man City និង Man Utd បានតាមដានស្ថានភាពរបស់គេយ៉ាងយកចិត្តទុកដាក់ ក្រោយពីរូបគេបានបង្ហើបប្រាប់អំពីគោលបំណង​ចង់ចាកចេញ​រនៅរដូវក្តៅនេះ។

Harry Kane Diklaim Cesc Fabregas Cocok Gantikan Karim Benzema di Real Madrid : Kotakpinalti.id

កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីវគ្គ១៦ក្រុមចុងក្រោយសម្រាប់ព្រឹត្តការណ៏ Euro ឆ្នាំ ២០២០ អោយអង់គ្លេសផ្តួល អាល្លឺ​ម៉ង់កាលពីថ្ងៃអង្គារ និងក្លាយជាកីឡាករដែលនាំមុខម្នាក់ក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនបំផុតនៅទ្វីបអឺរ៉ុបរយៈពេលមួយ​ទសវត្ស​រ៍​កន្ល​ង​មក។ ម្ចាស់ជើងឯកអង់គ្លេស Man City បានកំពុងនាំមុខក្នុងការចុះហត្ថលេខា Kane ខណៈ​ Tottenham ​ទើបតែបានបដិសេធសំណើរលើកទីមួយ១០០លានផោនរបស់ក្លឹប Man City កាលពីពេលកន្លងទៅ ខណៈដែល Hotspur ទាមទារ១៥០លានផោនឯណោះ។

Harry Kane can lead England to the final of Euro 2020 - and he would be perfect for Real Madrid

អតីតខ្សែបម្រើ Arsenal, Barcelona និង Chelsea កីឡាករ Cesc Fabregas បានបញ្ជាក់ប្រាប់គេហ​ទំព័រ Daily Telegraph ថា៖ «Benzema នៅតែបង្ហាញទម្រង់លេងល្អសម្រាប់ក្រុម Real Madrid នៅ La Liga និង Champion Leauge ហើយ​វាមិនទំនងទេថាគាត់និងចាកចេញក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ប៉ុន្តែសម្ពាធអាចនឹងកើតមានឡើងគ្រប់ពេលមិនថាអ្នកលេងនៅ Barcelona រឺក៏ Real Madrid នោះទេ ហើយប្រសិនជាគាត់ធ្លាក់ទម្រង់លេង រឺក៏ចាកចេញពីក្លឹបនោះពិតប្រាកដណាស់ Kane ស័ក្តសមក្នុងការស្នង​តំណែងមួយ​នេះ​យ៉ាងពិតប្រាកដ។ ទោះបីជាខ្ញុំមិនស្គាល់គាត់ច្បាស់តែយើងអាចមើលឃើញថា គាត់មានស្មារតីល្អក្នុងការប្រកួត ហើយយើងតែងតែបាន​ស្តាប់ពីអ្នកដ៏ទៃ​ធ្វើ​ការពិ​ពណ៌​នាអំពី Kane ដែលបានហ្វឹកហាត់យ៉ាងលំបាកបំផុតទើបទទួលបានភាពជោគជ័យនាពេលនេះ»៕

 

ប្រភពព័ត៍មាន៖ Metro