Puja Tomar ឬ គេស្គាល់ថា “The Cyclone” ដែលមានវ័យ ២៦ឆ្នាំបានទៅសួរសុខទុក្ខក្រុមគ្រួសារមិនយូរប៉ុន្មាននៅឯក្រុង Budhana ប្រទេសឥណ្ឌាក្នុងអំឡុងពេលមេរោគ COVID-19 កំពុងរាតត្បាត។ កីឡាការិនីវ័យ២៦ឆ្នាំរូបនេះបានរំលឹកថា៖«ដោយស្មោះត្រង់ទៅ ខ្ញុំបានទៅលេងភូមិកំណើតត្រឹម១ថ្ងៃប៉ុណ្ណោះហើយថ្ងៃបន្ទាប់រដ្ឋាភិបាលក៏បិទប្រទេស។ ដោយសារបញ្ហានេះ ខ្ញុំក៏ស្នាក់នៅឯស្រុកកំណើត»។

ដោយសារបញ្ហាផ្ទុះឡើង វាធ្វើឲ្យលំបាកបន្តិចសម្រាប់ Tomar ព្រោះតែការហ្វឹកហាត់នៅក្នុងផ្ទះ។ ចំណែកកីឡាករកីឡាការិនីខ្លាំងៗជាច្រើនប្រចាំនៅ ONE Championship បានស្វះស្វែងរកវិធីផ្សេងៗគ្នាដើម្បីហ្វឹកហាត់ទោះជាអត់មានឧបករណ៍គ្រប់គ្រាន់។ ទោះស្ថិតក្នុងស្ថានភាពលំបាកបន្តិច “The Cyclone” ត្រឹមតែអាចហ្វឹកហាត់មូលដ្ឋានគ្រឹះប៉ុណ្ណោះ។
Tomar បានឲ្យដឹងថា៖«ឧបករណ៍ហ្វឹកហាត់របស់ខ្ញុំគឺនៅផ្ទះខ្ញុំឯក្រុង New Delhi ប៉ុន្តែខ្ញុំមិនភ្លេចខ្លួននោះទេ។ ឥលូវនេះ ខ្ញុំផ្ដោតលើលំហាត់ការវ៉ៃស្រមោល ការលោតវ៉ៃ និង ការហក់លោតវ៉ៃជង្គង់ខ្ពស់»។

មានរឿងពីរដែល Tomar ជួបការលំបាក គឺអត់មានដៃគូហ្វឹកហាត់ត្រឹមត្រូវ និង មិនទាន់មានការប្រកួតនៅសង្វៀនអន្តរជាតិ ONE។ បែបណាក្ដី ក្បាច់គុនគឺជាក្ដីស្រលាញ់ពិតប្រាកដ។ អ្វីដែលជាអារម្មណ៍បាត់បង់ គឺមិនមមាញឹកក្នុងការហាត់និងឡើងប្រកួត។

កីឡាការិនីឥណ្ឌាបានគូសបញ្ជាក់ទៀតថា ៖«ខ្ញុំនឹកការហ្វឹកហាត់របស់ខ្ញុំឥឡូវនេះ។ នឹកពេលមានក្រុមការងារពីរ ឬ បីនាក់ពេលហ្វឹកហាត់ជាមួយគ្នា។ ខ្ញុំពិតជានឹកខ្លាំងណាស់។ ខ្ញុំទន្ទឹងរង់ចាំត្រលប់ទៅវិញជានិច្ច និង ហ្វឹកហាត់ដើម្បីប្រកួត»។

Tomar បានដឹងដឹងរួចហើយថានរណាដែលត្រូវប៉ះគ្នានៅក្នុងឆ្នាំ ២០២០ នេះ។ “The Cyclone” បានដៅឈ្មោះ Bi “Killer Bee” Nguyen ដើម្បីចង់ប៉ះគ្នាជាថ្មីដែលធ្លាប់ប៉ះគ្នាក្នុងក្បាច់គុនមួយថៃកាលសង្វៀន ONE: IMMORTAL TRIUMPH កាលខែកញ្ញា។ គ្រានោះ កីឡាការិនីវៀតណាមឈ្នះពិន្ទុដោយមិនឯកច្ឆន្ទ នៅលើទឹកដីកំណើតរបស់ខ្លួន។
Tomar ចង់ជួបគូសត្រូវចាស់ ប៉ុន្តែមិនមែនមួយថៃ គឺ ចង់ប្រកួតគុនចម្រុះវិញ។ នោះការប្រកួតនឹងប្លែកហើយមានលាយក្បាច់ផ្សេងៗ។

ម្ចាស់ជើងឯកវូស៊ូមកពីឥណ្ឌាបានបន្តថា៖«បើខ្ញុំបន្តហ្វឹកហាត់ នោះការប្រកួតរបស់ខ្ញុំច្បាស់ជាអស្ចារ្យនៅថ្ងៃមុខ។ លើកមុនខ្ញុំជួបគ្នាក្នុងមួយថៃ ហើយខ្ញុំមិនសូវដឹងច្បាស់ទេ។ បើសិនការប្រកួតគុនចម្រុះ ខ្ញុំអាចនឹងបង្ហាញក្បាច់ជឺជិតស៊ូរបស់ខ្ញុំ។ យើងទាំងពីរខ្លាំងខាងប្រយុទ្ធ និង ការប្រកួតជំហរដេក។ វារឹតតែល្អមើល»។

កីឡាការិនីមកពី Budhana បានរៀនសូត្រច្រើនពីគូប្រកួតដំបូងរបស់ខ្លួននៅ ONE Championship ហើយគេមានសុទិដ្ឋិនិយមថាកាន់តែធ្វើបានល្អនៅប្រកួតក្រោយ។
Tomar សង្កត់ថា៖«កាលលើកមុន ការរៀបចំរបស់ខ្ញុំមិនបានល្អទេ។ ប៉ុន្តែខ្ញុំនៅតែអាចប្រកួតបានល្អ។ បើខ្ញុំហ្វឹកហាត់បានល្អ ខ្ញុំអាចកែប្រែចំណុចខ្វះខាត និងធ្វើបានល្អជាងមុន។ មួយថៃ គឺថ្មីសម្រាប់ខ្ញុំ។ បើមានឱកាសជាថ្មី ខ្ញុំច្បាស់ជាធ្វើបានកាន់តែល្អ និងខុសប្លែក»។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕ អត្ថបទ៖ ស៊ីធី