អ្នកជំនាញក្បាច់គុនមួយថៃ និង Kickboxing កីឡាករ Sittichai Sitsongpeenong ឬ មានឈ្មោះក្រៅថា “The Killer Kid” បានចុះកិច្ចសន្យាប្រកួតឲ្យសង្វៀនលំដាប់ពិភពលោក ONE Championship ដើម្បីដាក់គោលដៅយកខ្សែក្រវាត់និង ប្រជែងជាមួយជើងខ្លាំងៗជាច្រើនទៀតក្នុងប្រភេទទម្ងន់របស់ខ្លួន។

Sittichai មានកំណត់ត្រាប្រកួតអាជីពឈ្នះ ១២៤ លើក ចាញ់ ៣១ លើក និង ស្មើ ៥ ដងប៉ុណ្ណោះ។ គេជាម្ចាស់ខ្សែក្រវាត់ kickboxing និង Muay Thai World Champion ១២ សម័យកាល ក្នុងរយៈពេលជាងមួយទសវត្សមកនេះ ហើយរូបគេចង់ក្លាយជាតារាជើងខ្លាំងប្រចាំក្បាច់គុនមួយថៃ និង Kickboxing នៅសង្វៀន ONE ទៀតផង។

កីឡាករវ័យ ២៨ ឆ្នាំមកពីបូរីរ៉ុំានៃប្រទេសថៃបានបំបាក់ដៃគូខ្លាំងៗជាច្រើនដូចជា Marat Grigorian, Dzhabar “Genghis Khan” Askerov, Andy “Souwer Power” Souwer, Sorgraw Petchyindee Academy, Enriko “The Hurricane” Kehl, និង Superbon Banchamek ជាដើម។

ពេលនេះ កីឡាករមកពីបូរីរ៉ុំា បានចុះឈ្មោះចូលរួមប្រកួតក្នុងកម្មវិធី ONE Super Series Muay Thai និងកម្មវិធី kickboxing លើប្រភេទទម្ងន់ featherweight ដែលសម្បូរដោយកីឡាករលេចធ្លោលំដាប់ពិភពលោកជាច្រើន។

ក្នុងទម្ងន់នេះ “The Killer Kid” អាចនឹងពើបប្រទះអ្នកខ្លាំងៗមានជាអាទិ វីរបុរសរបស់ថៃ “The Boxing Computer” Yodsanklai IWE Fairtex, ម្ចាស់ខ្សែក្រវាត់ ONE Featherweight Muay Thai World Champion កីឡាករ Petchmorakot Petchyindee Academy និង ម្ចាស់ខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix Champion កីឡាករ Giorgio “The Doctor” Petrosyan ដែលអ្នកគាំទ្រតែងតែស្រមៃចង់ឃើញពួកគេប្រកួតតតាំងគ្នាជាច្រើនឆ្នាំមកហើយ។

យ៉ាងណាក្ដី ការបង្ហាញខ្លួនលើកដំបូងរបស់ Sittichai នៅសង្វៀន ONE មិនទាន់ត្រូវបានបង្ហើបឡើយដោយសារតែ Covid-19 ប៉ុន្តែអ្នកគាំទ្រជុំវិញពិភពអាចនឹងឃើញរូបគេប្រកួតនៅក្នុងឆ្នាំ ២០២០ នេះ។

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship៕

អត្ថបទ៖ ស៊ីធី