ក្នុងការប្រកួតបន្ទាប់ Christian Lee ឬ ឈ្មោះក្រៅ “The Warrior” ដែលជាម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion នឹងឈានជើងចូលសង្វៀនជាថ្មីដើម្បីការពារខ្សែក្រវាត់របស់ខ្លួនទល់នឹងកីឡាករជើងខ្លាំងបំផុតមួយក្នុងទម្ងន់នេះ Iuri Lapicus។
រហូតដល់ពេលនេះ Lapicus ធ្វើបានល្អបំផុតនៅក្នុងអាជីពក្បាច់គុនចម្រុះរបស់ខ្លួន។ បុរសវ័យ ២៤ឆ្នាំសញ្ជាតិម៉ុលដូវ៉ា មកពីក្លិប Team Petrosyan បានកាន់កំណត់ត្រាល្អឥតខ្ចោះពោល ឈ្នះ ១៤ ដង និង មិនដែលចាញ់សោះ ហើយរូបគេបានបញ្ចប់គ្រប់កីឡាករពេលប្រឈមមុខដាក់ខ្លួននៅលើសង្វៀន។
កាលខែ ឧសភា ឆ្នាំ២០១៩ រូបគេបានបញ្ចប់វីរបុរសគុនចម្រុះរបស់ថៃ Shannon “OneShin” Wiratchai ដោយក្បាច់ឃ្លេកនាទឹកទី៣ ក្នុងការបង្ហាញខ្លួនលើកដំបូង។ ក្រោយមកទៀតកីឡាករដដែលនេះបានផ្ដួលអតីតម្ចាស់ខ្សែក្រវាត់ ONE Featherweight World Champion កីឡាករ Marat “Cobra” Gafurov ដោយការម៉ាត់ចំគុម្ពថ្គាម ត្រឹមតែ ៦៧ វិនាទីប៉ុណ្ណោះកាលខែកុម្ភៈ កន្លងទៅ។
Lee បានសរសើរចំពោះការប្រកួតរបស់កីឡាករសញ្ជាតិម៉ុលដូវ៉ា និង ការឡើងមកកាន់ទម្ងន់ lightweight។ កូនកាត់សិង្ហបុរី-អាមេរិក មកពីក្លិប Evolve និង United MMA រូបនេះបានថ្លែងថា ៖«ការចាប់អារម្មណ៍របស់ខ្ញុំគឺថា Iuri Lapicus ពិតជាកីឡាករគ្រោះថ្នាក់បំផុត និងជាកីឡាករវ័យក្មេងដែលស្រេកឃ្លានជ័យជម្នះ។ គេមិនទាន់ចាញ់សោះក្នុងអាជីព ហើយខ្ញុំដឹងថាគេបញ្ចប់ Gafurov បានល្អមែនទែន»។
Lee គូសបញ្ជាក់ទៀតថា ៖«ទំនុកចិត្តរបស់គេកាន់តែខ្ពស់ឡើងនាពេលនេះ។ គេច្បាស់ជាមានអារម្មណ៍ល្អបំផុតក្នុងអាជីពដែលមិនដែលមានពីមុន។ ហើយកាន់តែល្អបំផុតរបស់គេ គឺ ត្រូវឡើងសង្វៀនជួបខ្ញុំសិន»។
Lapicus មិនត្រឹមតែជាកីឡាករដ៏មានទំនុកចិត្តនាពេលកន្លងទៅ ប៉ុន្តែ ឆ្នាំ ២០១៩ ក៏ជាឆ្នាំល្អបំផុតមួយរបស់ “The Warrior” ដែរ។
កាលខែ មករា ឆ្នាំ២០១៩ កន្លងទៅ គេប្រកួតក្នុងទម្ងន់ featherweight ប៉ុន្តែចាញ់ Edward “The Ferocious” Kelly ដោយត្រូវសន្លប់ត្រឹមទឹកទី១។ រយៈពេល ៤ ខែបន្ទាប់ តារាគុនចម្រុះដដែលនេះបានរំកិលទម្ងន់ឡើងលើដើម្បីដណ្ដើមខ្សែក្រវាត់ ONE Lightweight World Champion ពីកីឡាករជប៉ុន Shinya “Tobikan Judan” Aoki។ វីរបុរសជប៉ុនបានគាបដៃជាប់នៅទឹកទី១ ប៉ុន្តែ Lee អាចរើបម្រាស់ និង ផ្ដួលគូប្រជែងឲ្យសន្លប់នៅទឹកទី២ដើម្បីគ្រងខ្សែក្រវាត់នោះ។
Lee បានគ្រងខ្សែក្រវាត់ ONE Lightweight World Grand Prix Championship មួយផ្សេងទៀត ក្រោយឈ្នះ Saygid “Dagi” Guseyn Arslanaliev នៅវគ្គផ្ដាច់ព្រ័ត្រដោយពិន្ទុជាឯកច្ឆន្ទកាលខែតុលា ឆ្នាំមុន។
មិនត្រឹមតែហ្វឹកហាត់ឲ្យខ្លាំងលំដាប់ពិភពលោក ប៉ុន្តែ Lee ក៏មានស្មារតីរឹងមាំសម្រាប់ការពារខ្សែក្រវាត់របស់ខ្លួនដែរ។ ម្ចាស់ខ្សែក្រវាត់ពីររូបនេះ ពន្យល់ថា ៖ «ពេលខ្ញុំប្រកួតទម្ងន់ featherweight ខ្ញុំមានអារម្មណ៍ដូចជាម្ចាស់ខ្សែក្រវាត់អីចឹង។ ពេលរំកិលឡើងមកទម្ងន់ lightweight ក៏នៅតែមានអារម្មណ៍បែបហ្នឹង។ នេះជាផ្នត់គំនិតទូទៅដែលខ្ញុំដាក់ជាប់ខ្លួនទោះពេលហ្វឹកហាត់ក៏ដោយ។ ទោះហាត់ និង ឡើងប្រកួត គឺផ្នត់គំនិតខ្ញុំនៅដដែល។ លទ្ធផលពីរដ៏សំខាន់កន្លងមកបានដោយសារតែខ្ញុំហ្វឹកហាត់ខ្លាំងក្លាសម្រាប់ការប្រកួត»។
Lapicus ជាមនុស្សម្នាក់ដែលនឹងព្យាយាមដើម្បីផ្ដួល Lee ដោយប្រើទាំងជំនាញប្រយុទ្ធ និង ក្បាច់ចាប់ដ៏ចំណាន។ យ៉ាងណាក្ដី Lee នៅជឿលើភាពអំណត់របស់ខ្លួន , ក្បាច់គុនខ្លួន និង បទពិសោធន៍ក្នុងនាមជាម្ចាស់ខ្សែក្រវាត់ដែល នឹងធ្វើឲ្យខុសប្លែកក្នុងការប្រកួត។ «ខ្ញុំជឿជាក់ថា គេនឹងហាត់ទ្វេដង និង មានឆន្ទៈខ្ពស់មុនជួបខ្ញុំ។ ខ្ញុំក៏មានអារម្មណ៍ត្រូវប្រយ័ត្នគ្រប់ចំណុចទាំងអស់ពេលប្រកួត។ ខ្ញុំមិនគិតថាគេអាចប្រកួតបាន ៥ ទឹកនោះឡើយជាមួយខ្ញុំ»។ Lee សារភាពបែបនេះ។
Lee រំលឹកទៀតថា ៖«ជ័យជម្នះភាគច្រើនរបស់គេ គឺបញ្ចប់គូប្រកួតនៅទឹកទី១។ ដូច្នេះ គេមិនអាចទ្រាំបានយូរទេ។ គេសុំានឹងការឈ្នះលឿនលើគូប្រជែង។ ដូច្នេះខ្ញុំគឺជាការតេស្តសមត្ថភាពដ៏ធំមួយ និង គូប្រជែងតឹងតែងបំផុតសម្រាប់រូបគេ»។
Lee សង្កត់ធ្ងន់ទៀតបែបនេះ ៖«ខ្ញុំមានសំណាងហ្វឹកហាត់ជាមួយគ្រូយូដូជាច្រើន និង គ្រូ kickboxing ផង។ ហើយខ្ញុំក៏គិតថាគេអាចផ្ដល់គ្រោះថ្នាក់ក្នុងក្បាច់គុនទាំងនេះដែរ។ ប៉ុន្តែខ្ញុំបានត្រៀមរួចហើយ»។
យ៉ាងណាក្ដី “The Warrior” នៅតែគិតថាខ្លួនមានប្រៀបលើការប្រកួត៥ទឹក។ ម្ចាស់ខ្សែក្រវាត់ lightweight ក៏ត្រូវហ្វឹកហាត់ឲ្យកាន់តែល្អក្នុងការបញ្ចប់ដៃគូឲ្យបានលឿនព្រោះជាគោលដៅការពារខ្សែក្រវាត់ World Title ។ ម្ចាស់ខ្សែក្រវាត់ពីរតាំងចិត្តថា ៖«ខ្ញុំមិននិយាយអ្វីច្រើនពេកទេ។ ហើយក៏មិនឲ្យខ្សែក្រវាត់របូតដែរ។ ប៉ុន្តែគោលដៅសំខាន់គឺបញ្ចប់ការប្រកួតត្រឹមទឹកទី១»។
ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។
អត្ថបទ៖ ស៊ីធី