ONE Championship™ (ONE) បានប្រកាសថាដៃគូពាណិជ្ជកម្ម TUMI និង ONE នឹងរចនាកាបូបដ៏ទាក់ទាញសម្រាប់ប្រើប្រាស់ពេលកម្មវិធី «The Apprentice: ONE Championship Edition» ចាប់ផ្ដើមលើកដំបូងនៅក្នុងឆ្នាំនេះដែលវានឹងផ្ដល់ភាពស្រស់បំព្រងដល់កីឡាករពេញនិយមលេងកីឡាអេឡិចត្រូនិក (esports)។
ដោយការផ្ដួចផ្ដើមរួមគ្នា ONE Esports និង ក្រុមរចនាម៉ូដរបស់ក្រុមហ៊ុន TUMI នឹងស្វែងរកភាពច្នៃប្រឌិតខ្ពស់ក្នុងការរចនាម៉ូដស្រស់ស្អាត, តាមតម្រូវការទីផ្សារ និង ចំថ្ងៃសម្ពោធកម្មវិធីខាងលើតែម្ដង។ កម្មវិធី The Apprentice: ONE Championship Edition នឹងបង្ហាញភាពអស្ចារ្យក្នុងគោលបំណងលើកម្ពស់ម៉ាកយីហោរបស់ខ្លួនឲ្យកាន់តែអស្ចារ្យ, មានភាពច្នៃប្រឌិតខ្ពស់ និង រចនាកម្រិត Premium ដើម្បីបង្កើតបានផលិតផលល្អឥតខ្ចោះមួយដែលបំពេញតាមត្រូវការរបស់អ្នកលេងហ្គេមកម្សាន្ត។
TUMI និង ONE Championship គឺជាដៃគូពាណិជ្ជកម្មក្នុងគោលដៅផ្សព្វផ្សាយនូវគំនិតច្នៃប្រឌិតថ្មី ដែលធ្វើឲ្យទទួលបានការគាំទ្រពេញនិយមពីសំណាក់មហាជនទូទាំងពិភពលោក។
លោក Carlos Alimurung នាយកប្រតិបត្តិរបស់ ONE Esports បានថ្លែងឲ្យដឹងថា ៖«ដើម្បីធ្វើឲ្យកីឡាអេឡិចត្រូនិកកាន់តែមានការចាប់អារម្មណ៍ និង ទទួលបានការគាំទ្រនៅសហស្សវត្សនេះ យើងរំភើបចិត្តនិងសម្ដែងការគាំទ្រដល់ក្រុមហ៊ុន TUMI។ យើងពិតជារីករាយក្នុងការបើកកម្មវិធី The Apprentice: ONE Championship Edition អមដោយការប្រើប្រាស់សម្ភារទំនើបៗ និង ការធ្វើការជាមួយ TUMI ក្នុងការរួមចំណែកបញ្ជ្រាបទីផ្សាររបស់យើងដែលមើលទៅសក្ដិសមសម្រាប់ការស្លៀកពាក់ដល់កីឡាករអេឡិចត្រូនិក»។
ទន្ទឹមគ្នានោះ លោក Victor Sanz នាយកផ្នែកភាពច្នៃប្រឌិតរបស់ TUMI បានសម្ដែងអារម្មណ៍បែបនេះ ៖«យើងពិតជារីករាយដែលបានចាប់ដៃគូជាមួយ ONE Championship។ យើងទន្ទឹងរង់ចាំនិងចង់ឃើញការរចនាប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត និង ការប្រកួតប្រជែងផ្នែកទីផ្សារព្រោះត្រូវសម្របខ្លួនឲ្យសក្ដិសមសម្រាប់អ្នកលេងកីឡាអេឡិចត្រូនិកទូទាំងពិភពលោក»។
ដោយស្ថិតក្រោមការទទួលអាជ្ញាប័ណ្ណផ្សាយពីទូរទស្សន៍ MGM កម្មវិធីថ្មីប្លែករបស់ ONE Championship គ្រោងនឹងចេញផ្សាយចាប់ពីត្រីមាសទី៤នៃឆ្នាំ២០២០ នេះតទៅ។
«The Apprentice: ONE Championship Edition» នឹងអញ្ជើញកីឡាករជើងឯកខ្លាំងៗ ១៦ រូបជុំវិញពិភពលោកដើម្បីចូលរួមប្រកួតប្រជែងតតាំងជំនួញ និង កាយសម្បទា។ អ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់ ២៥ ម៉ឺនដុល្លារ ហើយទទួលការងារធ្វើក្រោមការគ្រប់គ្រងរបស់នាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong នៅឯស្នាក់កណ្ដាលស្ថិតនៅប្រទេសសិង្ហបុរី។
ក្នុងកម្មវិធីខាងលើនេះ មានគណៈកម្មការវាយតម្លៃដែលជានាយកប្រតិបត្តិមានឈ្មោះបោះសំឡេងឆ្នើមៗទូទាំងអាស៊ីចំនួន ១២ រូបរួមទាំងលោក Sityodtong ផងនឹងធ្វើជាអ្នកវិនិច្ឆ័យ ឬ ដាក់ពិន្ទុដល់បេក្ខជនចូលរួមប្រកួតប្រជែង។ ការប្រកួតផ្នែកជំនួញនឹងផ្ដោតលើបញ្ហាជាក់ស្ដែងជុំវិញពិភពលោក និង បញ្ហាក្នុងឧស្សាហកម្ម។ រីឯ ការប្រកួតប្រជែងផ្នែកកាយសម្បទាគឺសំដៅលើសមត្ថភាព និង ភាពអំណត់របស់កីឡាករម្នាក់ៗ។
«The Apprentice» គឺជាកម្មវិធីទូរទស្សន៍ល្អបំផុតមួយក្នុងប្រវត្តិសាស្ត្រ និងទទួលការវាយតម្លៃផ្នែកជំនួញពីសំណាក់សហគ្រិនល្បីៗទៅលើបេក្ខជន។ កម្មវិធីនេះនឹងមានផ្សាយជូនទូទាំងពិភពលោកជាង ១២០ ប្រទេស។ រដូវកាលដំបូងនៃកម្មវិធី The Apprentice: ONE Championship Edition នឹងគ្រោងផលិតចំនួន១៣ភាគ។
ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុក ONEChampionship៕
អត្ថបទ៖ ស៊ីធី