កីឡាករគុនចម្រុះ Vitor “The Phenom” Belfort ដែលគេស្គាល់ថាជាម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោកម្នាក់បានចូលរួមទស្សនាព្រឹត្តិការណ៍កីឡាកាស All Elite Wrestling Double or Nothingនៅក្រុង Jacksonville រដ្ឋ Florida កាលថ្ងៃសៅរ៍ទី ២៣ ឧសភា កន្លងទៅ។ នៅក្នុងកម្មវិធីនោះ ម្ចាស់ខ្សែក្រវាត់ Heavyweight Boxing World Champion ច្រើនសម័យកាល Mike Tyson ឬ “Iron” Mike បានធ្វើជាតំណាងប្រគល់ខ្សែក្រវាត់ AEW TNT Championship ដល់កីឡាករ Cody Rhodes ។

កម្មវិធីកីឡាកាស AEW បានដំណើរការប្រកួតដោយគ្មានទស្សនិកជនចូលរួមទស្សនា ហើយតារាល្បីប្រចាំសង្វៀន ONE Championship ត្រូវបានអញ្ជើញទៅទស្សនាការប្រកួតកីឡាកាស ហើយ ជួបតារាប្រដាល់ និងកីឡាកាសល្បីៗដូច Brodie Lee ទៀតផង។ កីឡាកររហស្សនាម “The Phenom” ជាភ្ញៀវកិត្តិយសដ៏សំខាន់រួមជាមួយ Mike Tyson។
Belfort បច្ចុប្បន្នជាកីឡាករក្នុងកិច្ចសន្យារបស់ ONE Championship ហើយអ្នកគាំទ្រនឹងបានឃើញវីរបុរសគុនចម្រុះរូបនេះឡើងសង្វៀន និង ប្រកួតដ៏រំភើបនាថ្ងៃណាមួយ។

ចុចលើរូបដើម្បីមើលវិដេអូ

បន្ទាប់ពីចប់កម្មវិធីប្រកួតកីឡាកាស វីរបុរសកីឡាប្រដាល់ និង វីរបុរសគុនចម្រុះរូបនេះមានឱកាសធ្វើលំហាត់ប្រាណ និង ហ្វឹកហាត់រួមគ្នា។

វីដេអូ Mike Tyson ហ្វឹកហាត់ជាមួយ Vitor Belfort

វាជាសកម្មភាពដ៏កម្របំផុតពេលវីរបុរសប្រដាល់ និង វីរបុរសគុនចម្រុះជួបគ្នា។ Belfort កំពុងបង្ហាញឆន្ទៈថ្មីក្នុងដំណើរប្រកួតនៅ ONE Championship ខណៈដែល Tyson ត្រូវបានគេព្រលយពាក្យថាអាចត្រលប់មកប្រកួតវិញដែរ។ Belfort កំពុងដាក់គោលដៅដើម្បីស្វែងរកខ្សែក្រវាត់ពីសង្វៀនធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ី ONE Championship។

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។
អត្ថបទ៖ ស៊ីធី