ការប្រកួតក្នុងកម្មវិធី ONE Super Series លើប្រភេទកីឡា kickboxing គីឡូធ្ងន់កាន់តែល្អមើល និងទទួលបានការចាប់អារម្មណ៍រឹតតែខ្លាំងឡើងជាមិនខាន។ “Mr. Pain” Ismael Londt ដែលជា ម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក kickboxing បានចុះកិច្ចសន្យាប្រកួតឲ្យ ONE Championship ក្នុងទម្ងន់ធ្ងន់ heavyweight។

Londt ដែលហ្វឹកហាត់នៅក្រុង Rotterdam ប្រទេសហូឡង់មានកំណត់ត្រាឈ្នះរហូតដល់ ៤៣ ដងនិង ចាញ់តែ ៩ ដងប៉ុណ្ណោះក្នុងអាជីពហើយក្នុងនោះរូបគេផ្ដួលគូប្រជែងឲ្យសន្លប់ចំនួន ២០ ដង។ កីឡាករកូនកាត់ហូឡង់-សូរីណាម រូបនេះបានបំបាក់កីឡាករមានឈ្មោះល្បីៗជាច្រើនក្នុងអាជីពកន្លងមកដូចជា Rico Verhoeven, Brian Douwes, Mladen Brestovac, និង Pavel Zhuravlev ជាអាទិ។

អាជីពរបស់គេកាន់តែហក់ឡើងខ្ពស់និងត្រូវបានគេទទួលស្គាល់តាមរយៈការឈ្នះខ្សែក្រវាត់ SUPERKOMBAT Heavyweight World Championship, ខ្សែក្រវាត់ SUPERKOMBAT World Grand Prix II Championship 2011 , និង ខ្សែក្រវាត់ IPTA K-1 Rules World Championship។

Londt នឹងប្រើប្រាស់ជំនាញរបស់គេ រួមទាំងកម្លាំងកណ្ដាប់ដៃមហាសាលតទល់នឹងគូប្រជែងនានានៅពេលណារូបគេមានឱកាសបង្ហាញខ្លួនលើកដំបូងនៅសង្វៀនធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ី ONE។ “Mr. Pain” អាចនឹងប្រើបច្ចេកទេសដ៏ល្អឯករបស់ខ្លួនដើម្បីទប់ទល់ដៃគូខ្លាំងៗក្នុងទម្ងន់នេះដូចជាម្ចាស់ខ្សែក្រវាត់ ONE Light Heavyweight Kickboxing World Champion កីឡាករ Roman Kryklia, ម្ចាស់ខ្សែក្រវាត់ SUPERKOMBAT Heavyweight World Champion កីឡាករ Tarik “The Tank” Khbabez , គូប្រជែងចាស់ Anderson “Braddock” Silva, និងជើងខ្លាំងទម្ងន់ធ្ងន់ Alain “The Panther” Ngalani។

ការបង្ហាញខ្លួនលើកដំបូងរបស់បុរសវ័យ៣៤ ឆ្នាំមិនទាន់ត្រូវបានបង្ហើបនៅឡើយទេ ប៉ុន្តែអ្នកគាំទ្រច្បាស់ជាឃើញក្បាច់ពិសេសរបស់កីឡាករមកពីក្រុង Rotterdam នាឆ្នាំ២០២០នេះ ពេល ONE Championship រៀបចំកម្មវិធីឡើងវិញ។

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុក ONEChampionship៕

អត្ថបទ៖ ស៊ីធី