Brandon Vera ឬ គេស្គាល់ថា “The Truth” បានបង្ហាញនៅទំព័រមុខអំពីការផ្សាយពិសេសមួយនៅ ONE Championship ដែលឲ្យឈ្មោះថា «Warrior Spirit» ឬជាខេមរភាសា «ស្មារតីអ្នកចម្បាំង»«ស្មារតីអ្នកចម្បាំង» ត្រូវបានចងក្រងជាឯកសារដែលជារឿងលើកទឹកចិត្តជាច្រើនអំពីការលំបាក និង ភាពអំណត់ទាំងក្នុងនិងក្រៅសង្វៀនក្នុងនាមអ្នកតស៊ូរហូតក្លាយជាកីឡាករកំពូលនៅលើសង្វៀន។

Vera ដែលជាម្ចាស់ខ្សែក្រវាត់ ONE Heavyweight World Champion នាពេលបច្ចុប្បន្នបានលាតត្រដាងរឿងរ៉ាវដ៏អស្ចារ្យប្រចាំសប្ដាហ៍របស់ខ្លួន។ ដោយមានឳពុកជាជនជាតិហ្វីលីពីន និង ម្ដាយជាជនជាតិអាមេរិក Vera បានកើតនិងធំធាត់នៅ Norfolk រដ្ឋ Virginia ដែលជាទីជះឥទ្ធិពលជីវិត និងការហ្វឹកហាត់ក្បាច់គុនរបស់ខ្លួន។

បែបណាក្ដី Vera មិនធ្វើឲ្យអ្វីៗត្រលប់ថយក្រោយវិញឡើយ បន្ទាប់ពីចេះក្បាច់គុននេះ។ គេបានចាប់យកអាជីពជាអ្នកកីឡាកាស និងចាប់ផ្ដើមអាជីពជាកងទ័ពអាកាសនៅសហរដ្ឋអាមេរិក។ ប៉ុន្តែដោយសាររបួសធ្វើឲ្យរូបគេត្រូវចាកចេញពីជួរកងទ័ព និង ខ្ទាតចេញចេញពីមណ្ឌលហ្វឹកហាត់ Olympic Training Center មុនត្រលប់មកបន្តអាជីពក្បាច់គុនវិញពេលជាសះស្បើយ។

“The Truth” បានខំប្រឹងប្រែងលើប្រភេទកីឡាថ្មីនេះនៅអាមេរិកខាងជើង ប៉ុន្តែគេមានអារម្មណ៍ថាហ្វីលីពីន គឺ ផ្ទះដែលផ្ដល់កម្លាំងស្មារតីយ៉ាងខ្លាំងក្លា។

Vera បានចុះកិច្ចសន្យាប្រកួតឲ្យ ONE Championship កាលឆ្នាំ២០១៤ និង ផ្លាស់ប្ដូរទីលំនៅជាអចិន្ត្រៃយ៍ពីទឹកដីកំណើត មកបន្តគ្រប់គ្រងខ្សែក្រវាត់ទម្ងន់ធ្ងន់ heavyweight មិនធ្លាប់មានពីមុនមកនៅសង្វៀនអន្តរជាតិមួយនេះ។

តាមរយៈការតាមដានខ្សែរឿង Warrior Spirit ខាងលើ កូនសិស្សមកពីក្លិប Alliance MMA បាននិយាយអំពីដំណើរដើមទងគ្រប់បែបយ៉ាងដើម្បីក្លាយខ្លួនជាកីឡាករកំពូលម្នាក់នាពេលបច្ចុប្បន្ន។

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។

អត្ថបទ៖ ស៊ីធី