បន្ទាប់ពីវ៉ៃកីឡាករហ្វីលីពីន Brandon Vera ឲ្យចុះចាញ់ទឹកទី២ នៅសង្វៀន ONE: CENTURY ម្ចាស់ខ្សែក្រវាត់ពិភពលោក ONE World Champion ពីរស្ថាប័នរបស់មីយ៉ាន់ម៉ា Aung La N Sang ឬ ហៅថា «The Burmese Python» កំពុងផ្ដោតលើការប្រកួតប្រជែងក្នុងប្រភេទទម្ងន់បន្ទាប់ទៀត Middleweight។
Aung La N Sang ទើបតែការពារខ្សែក្រវាត់ ONE Light Heavyweight World Champion បានដោយជោគជ័យកាលថ្ងៃអាទិត្យកន្លងទៅនៅក្រុងតូក្យូប្រទេសជប៉ុន។ វាជាការប្រកួតប្រជែងដ៏ធំសម្បើមសម្រាប់កូនសិស្សគុនចម្រុះមកពីក្លិប Hard Knocks 365 ដែលទទួលបានការចាប់អារម្មណ៍ទូទាំងពិភពលោកពេលឈ្នះ Vera ដែលមានមាឌធំជាងខ្លួន ប៉ុន្តែ «The Burmese Python» អាចធ្វើឲ្យ កីឡាករហ្វីលីពីនចុះចាញ់ដោយផ្ដួលទៅក្តាររេញ និង ប្រើកណ្ដាប់ដៃឆ្វេងរហូតដល់ ១០ ដៃ មុនអាជ្ញាកណ្ដាលបញ្ឈប់។
«វាពិតជាខុសគ្នាមែនលើមាឌ ប៉ុន្តែខ្ញុំបាននិយាយថា ខ្ញុំបានហ្វឹកហាត់ក្នុងទម្ងន់ heavyweights ដែលអាចធ្វើមើលឃើញ Brandon តូច។ គេខ្ពស់រហូតដល់ ១,៩១ សង់ទីម៉ែត្រ។ ពេលខ្ញុំឡាំគ្នាជាមួយគីឡូធ្ងន់ជាង ខ្ញុំធ្វើបានល្អ។ ខ្ញុំរៀបចំបានល្អ»។ «The Burmese Python» ថ្លែងបែបនេះ។
Aung La N Sang បានរក្សាក្បាច់គួបផ្សំគ្នាទាំងដៃជើងបានល្អ, មិនបង្កើតឱកាសដល់គូប្រកួត, និង វ៉ៃចេញខ្លីៗបានល្អណាស់។ រឿងរ៉ាវទាំងនេះត្រូវបានជើងខ្លាំងមកពី មីយ៉ាន់ម៉ា បញ្ជាក់ថា ៖« វាជាផ្នែកនៃផែនការរៀបចំ ដាក់សម្ពាធលើ Vera ទប់រងកណ្ដាប់ដៃរបស់គេ និង ដាក់សម្ពាធហើយសងលឿនៗ កុំឲ្យគេដកឃ្លា»។
ជើងខ្លាំងគុនចម្រុះបន្តថា ៖«យើងបានហ្វឹកហាត់ ឡាំគ្នា និង ត្រៀមរួចស្រេចសម្រាប់ការប្រកួតទល់នឹង Vera ដើម្បីឲ្យច្បាស់ចំពោះតិកនិករបស់យើង។ យើងរៀបចំ ៦ ខែ សម្រាប់ព្រឹត្តិការណ៍នេះ។ វាលំបាកណាស់ ប៉ុន្តែយើងបានធ្វើវាឲ្យកើតឡើងយ៉ាងជោគជ័យ»។ កីឡាករវ័យ ៣៤ ឆ្នាំ រៀបរាប់ថា៖«ខ្ញុំមានការគោរពដល់ Vera ច្រើន។ នេះជាការប្រកួតគុនចម្រុះ។ ប៉ុន្តែយើងត្រូវផ្ដោតលើការប្រកួតគ្រប់ពេល។ យើងជាគូប្រជែង ប៉ុន្តែ ចុងបញ្ចប់គឺយើងធ្វើវាដើម្បីតែការរស់នៅប៉ុណ្ណោះ។ ខ្ញុំធ្វើវាដើម្បីគ្រួសាររបស់ខ្ញុំ ហើយរូបគេធ្វើដើម្បីគ្រួសាររបស់គេ។ ដូច្នេះយើងជាមិត្តភ័ក្ដិ នឹងគ្នាបន្ទាប់ពីការប្រកួត។ ប៉ុន្តែពេលយើងនៅលើសង្វៀន យើងជាគូប្រកួត»។
Aung La N Sang បានសារភាពថា ៖«Brandon ជានិមិត្តរូបរបស់ខ្ញុំ។ ខ្ញុំជាអ្នកគាំទ្រងប់ងុលម្នាក់របស់ Vera ហើយពេលដល់ចំណុចនេះក៏វាជាកិត្តិយសធំធេងរបស់ខ្ញុំដែរ។ រឹតតែកិត្តិយសទៅទៀត វាជាការប្រកួតគូឯកប្រចាំសង្វៀនលំដាប់ពិភពលោក ដែលមិននឹកស្មានដល់»។
ពេលនេះ Aung La N Sang បានការពារខ្សែក្រវាត់ ONE Light Heavyweight World Title យ៉ាងជោគជ័យ និង ដាក់គោលដៅបន្តទៅប្រកួតប្រជែងផ្សេងទៀត។ បន្ទាប់ពីជ័យជម្នះធំធេងនៅកម្មវិធី ONE: CENTURY បុរសជំនាញវាយគូប្រកួតឲ្យសន្លប់រូបនេះផ្ដោតលើ ប្រភេទទម្ងន់ Middleweight ក្នុងការប្រកួតថ្ងៃមុខ។ Aung La N Sang បញ្ជាក់ថា មានកីឡាករទម្ងន់ middleweight ជាច្រើនដែលត្រូវប្រកួតជាមួយ ហើយត្រូវតែដើរតាមការគ្រោងទុក។
ជាចុងក្រោយមុនចាកចេញពីសង្វៀន ល្បីល្បាញ Ryogoku Kokugikan, Aung La N Sang បានផ្ញើសារដល់អ្នកគាំទ្រនៅមីយ៉ាន់ម៉ាថា ៖«អរគុណច្រើនមែនទែន ពេលណាខ្ញុំចេញក្រៅ ខ្ញុំតែងតែឮពីអ្នកគាំទ្រនៅមីយ៉ាន់ម៉ា គាំទ្រខ្ញុំ ហើយវាបានផ្ដល់ឲ្យខ្ញុំនូវកម្លាំងចិត្តមហាសាល។ ខ្ញុំចង់រក្សាកម្លាំងចិត្តនេះ សម្រាប់អ្នកជំនាន់ក្រោយរបស់កីឡាករមីយ៉ាន់ម៉ា និង ប្រជាជនមីយ៉ាន់ម៉ា ដើម្បីក្លាយជាមនុស្សល្អ។ អរគុណខ្លាំងដល់អ្នករាល់គ្នា»។
កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់នៅ ONE: DAWN OF VALOR នៅថ្ងៃទី ២៥ តុលាខាងមុខពីប្រទេស ឥណ្ឌូណេស៊ី ចាប់ពី ៧ល្ងាចតទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App , YouTube: https://www.youtube.com/user/OneFCMMA និង ផ្សាយបន្តផ្ទាល់ដោយ CBS៕
អត្ថបទ៖ ស៊ីធី
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង