http://www.ubet368.com/index.php?page=sports

វីរបុរស​របស់​មីយ៉ាន់ម៉ា Aung La N Sangនៅ​តែ​ធ្វើ​បាន​ល្អ​ការពារ​ខ្សែ​ក្រវាត់ ONE Light Heavyweight ​របស់​ខ្លួន​បាន​សម្រេច​ក្រោយ​​ផ្ដួល​ជើង​ខ្លាំង​ហ្វីលីពីន Brandon Vera ឲ្យ​បោះបង់​ការ​ប្រកួត​ក្នុង​​ទឹក​ទី​ពីរ។

​​ស្ថាប័ន ONE បាន​រៀបចំ​​ព្រឹត្តិការណ៍​ប្រកួត​លើក​ទី​១០០​របស់​ខ្លួន​​យ៉ាង​​ធំ​សម្បើម​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ម្សិលមិញ។ គូ​ឯក​ដែល​មាន​ការ​​ចាប់​អារម្មណ៍​ខ្លាំង​ជាង​​គេ​គឺ Aung La N Sang ជួប Brandon Vera។ ក្នុង​ការ​ប្រកួត​អ្នក​ទាំង​ពីរ​ព្យាយាម​ឈរ​វាយ​គ្នា​ល្អ​មើល​មែនទែន។ យ៉ាងណា Brandon អាច​ទប់​កណ្ដាប់​ដៃ​របស់ Aung La បាន​ត្រឹម​ទឹក​ពីរ​ប៉ុណ្ណោះ។

ចំណែក​មួយ​គូ​ទៀត​ដែល​​ជា​ការ​ប្រកួត​ជក់ចិត្ត​ដែល​នោះ​គឺ​​កីឡាករ​ថៃ រថថាំង ត្រូវ​​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ជាមួយ​កីឡាករ​ប្រេស៊ីល Walter Goncalves។ លើក​នេះ​រថថាំង ពិត​ជា​ពិបាក​ប្រកួត​មែនទែន ព្រោះ Walter ជា​អ្នក​ប្រដាល់​ដៃ​ ជើង​រហ័ស​និង​វ័យ​ឆ្លាត។ អ្នក​ទាំង​ពីរ​បាន​តស៊ូ​គ្នា​៥​ទឹក​ពេញ ចុងក្រោយ​អាជ្ញាកណ្ដាល​បាន​កាត់​សេចក្ដី​ឲ្យ​រថថាំង ឈ្នះ​ពិន្ទុ​ដោយ​មិន​ឯកច្ឆន្ទ។

ការ​ប្រកួត Kickboxing ដណ្ដើម​ប្រាក់​១​លាន​ដុល្លារ អ្នក​ប្រដាល់​អ៊ីតាលី​ Giorgio Petrosyan បាន​យក​ឈ្នះ​កីឡាករ​​បារាំង Samy Sana​ ដោយ​ពិន្ទុ៕ ​​​​​​​
អត្ថបទ៖ ហេង សុធារិទ្ធិ Credit: Sabay

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/