ក្លិប Real Betis នៅក្របខណ្ឌលីកកំពូលអេស្ប៉ាញបានបញ្ចប់តំណែងគ្រូបង្វឹកលោក Joan Francesc ‘Rubi’ Ferrer ចេញពីតួនាទីក្រោយពីដឹកនាំក្រុម ៣ ប្រកួតចុងក្រោយប៉ុណ្ណោះពេលដែលព្រឹត្តការណ៏ La Liga បានចាប់ផ្តើមការប្រកួតរបស់ពួកគេឡើងវិញ ។

បរាជ័យចុងក្រោយ១ទល់និង០ កាលពីថ្ងៃសៅរ៍នៅឯកីឡដ្ឋាន Athletic Bilbao បាននាំអោយ Real Betis ធ្លាក់មកនៅចំណាត់ថ្នាក់ លេខ ១៤ នៅលើតារាងដោយមាន ៨ ពិន្ទុដាច់ពីតំបន់កាត់ចោលខណៈការប្រកួតនៅសល់ ៨ ដងទៀតនិងត្រូវបញ្ចប់រដូវកាល។

នាយកផ្នែកកីឡាលោក Alexis Trujillo ដែលលេងច្រើនជាង ២២០ ប្រកួតអោយ Betis នឹងចូលកាន់កាប់តួនាទីបណ្តោះអាសន្នរហូតដល់ដំណាច់រដូវកាល ២០១៩-២០២០ នេះ ដើម្បីដឹកនាំ Betis ជួបក្លឹបក្លឹបបាតារាង Espanyol នៅថ្ងៃព្រហស្បតិ៍ទី ២៥ មិថុនា ២០២០ ខាងមុខនេះ៕