អេស្ប៉ាញ៖ Real Betis បានតែងតាំងលោក Manuel Pellegrini គឺជាអ្នកចាត់ការថ្មីរបស់ពួកគេជា​ផ្លូវការណ៏​ហើ​យ ខណៈ​ក្លឹប​កំពុងលេងនៅលីកកំពូលអេស្បាញជឿជាក់ថាគ្រូបង្វឹកសញ្ជាតិឈីលីដែល​ពោរពេញ​ទៅ​ដោយបទ​ពិសោ​ធន៍ ​​​​និងចំណេះដឹងរូបនេះជាតម្រូវការមួយដែលកំពុងស្វែងរក​ដើម្បីមានឪកាសសម្លឹងរក កៅអីលេងនៅក្របខណ្ឌ Europa League រដូវកាលក្រោយ។

Manuel Pellegrini named new Real Betis boss eight-months after ...

បុរសវ័យ៦៦ឆ្នាំគឺ​ជា​បុគ្គល​ម្នាក់ដែល​ធ្លាប់មាន​បទ​ពិសោធន៏ដឹ​កនាំ​ក្លឹប ​ពិសេសនៅប្រទេសអេស្ប៉ាញ​នឹង​​​ចូល​មក​ដឹកនាំ​ក្រុម​​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ Seville រហូតដល់ឆ្នាំ​២០២៣។

​ក្រុមមាន​ចំណាត់​ថ្នាក់​លេខ១៣នៅតារាងLa Liga បានបញ្ចប់តំណែងអតីតគ្រូបង្វឹក Rubi ត្រូវបាន​បណ្តេញ​ចេញ​កាល​ពី​ប៉ុន្មានសប្តាហ៍មុន និងបានជ្រើសរើសជំនួយការគ្រូបង្វឹកលោក Alexis បាន​ទទួល​តួនាទីដឹកនាំ​ក្រុម​បណ្តោះ​អាសន្ន ។

Primera Division. Manuel Pellegrini trenerem Betisu - Sport w ...

Pellegrini ទទួលបានជោគជ័យទាំងនៅ Villarreal និង Malaga ប៉ុន្តែត្រូវបានបណ្តេញចេញដោយ Real Madrid ។ គាត់ក៏ធ្លាប់ដឹកនាំ Manchester City និង West Ham នៅក្នុង Premier League ក៏ដូចជាក្លឹបនៅលីកកំពូលចិន Hebei China Fortune ផងដែរ។

 

ប្រភព៖ Sport.es