កីឡាករ Oli Mcburnie របស់ក្រុម Sheffield United កំពុងលេងនៅក្របខណ្ឌលីកកំពូលអង់គ្លេស បានទទួលរងការផាកពិន័យជាប្រាក់ចំនួន ២៨.៥០០ ផោន ពីបទបើកបររថយន្តផ្ទាល់ខ្លួនប្រភេទអូឌីក្នុងស្ថានភាពស្រវឹង និង ហួសល្បឿនដែលច្បាប់បានកំនត់។

ហេតុការណ៏នេះបានកើតមានឡើងកាលពី៩ខែមុនមកម្លេះ ពោលគឺក្រោយពីប៉ូលីសបានឃាត់ខ្លួន Mccburnie នៅក្បែរផ្ទះរបស់គេមានតំបន់ហ្គាហ្វតនាទីក្រុង Leeds នៅម៉ោង ០១ និង ១៦ នាទីរំលងអធ្រាតឈានចូលថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០១៩ ក្រោយពិនិត្យឃើញរូបគ មានផ្ទុកអាល់កុលប្រមាណ ៥៣ មីក្រូក្រាមក្នុង១០០មីលីលីត្រខ្យល់ ខណៈច្បាប់កំនត់ត្រឹមតែ៣០មីក្រូក្រាមប៉ុណ្ណោះ។

ក្រោយរងការផាកពិន័យខ្សែប្រយុទ្ធសញ្ជាតិស្កុតឡេនវ័យ ២៤ ឆ្នាំមានប្រាក់ចំណូល២០,០០០០ផោន/សប្តាហ៏រូបនេះក៏ត្រូវ បានហាមឃាត់មិនឱ្យបើកបររថយន្តរយៈពេល ១៦ ខែផងដែរ។ប៉ុន្តែការដកសិទ្ធិ ១៦ ខែនឹងត្រូវបន្ថយមកនៅត្រឹមមួយឆ្នាំ(១២ខែ)ប្រសិនរូបគេអាចបំពេញកាតព្វកិច្ចអនុវត្ត និង ស្តារកាយនីតិសម្បទារបស់ខ្លួក្នុងនាមជាអ្នកបើកបរគោរពច្បាប់បានចប់សព្វគ្រប់នោះ។
ប្រភព៖ bbc
