ប្រទេសអង់គ្លេស៖ Jermaine Jenas បានជម្រុញឱ្យក្លឹបបិសាចក្រហម Man Utd ចុះហត្ថលេខានាំយក អតីតខ្សែការពារ ក្រុមមាន់ខ្នាយមាស Tottenham បន្ទាប់ពីខ្សែការពារជើងចាស់ Jan Vertonghen កិច្ចសន្យារបស់គេ​អស់​សុពលភាពជាមួយក្លឹប និងស្ថិតក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន។

Jan Vertonghen would be a perfect signing for Manchester United ...

អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស  Jenas ជឿជាក់ថាបិសាចក្រហម Man United គួរតែទាញ យកឪកាសនេះនាំយក​ Vertonhen មករួមក្រុម។ គាត់បានប្រាប់គេហទំព័រ BBC ថាៈ  ខ្ញុំនៅតែព្យាយាម​ជួយ​ផ្សព្វផ្សាយពីគាត់ ហើយប្រសិន Man Utdដាក់អោយគាត់ចាប់ដៃគូជាមួយ Harry Maguire អោយ​មកលេងនៅ ផ្នែកខាងស្តាំ ហើយគាត់ Vertonhen នៅផ្នែកខាងឆ្វេងនោះជារឿងមួយល្អបំផុត។

Man Utd told Jan Vertonghen would be perfect partner for Harry ...

កីឡាករអន្តរជាតិបែលហ្ស៊ិក Vertonghen វ័យ៣៣ឆ្នាំ បានចំណាយពេល ៨ ឆ្នាំជាមួយក្លឹប Spurs ដោយ​លេងបានជាង ៣០០ ប្រកួតសម្រាប់ក្លឹប ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Mauricio Pochettino  និងធ្លាប់បានជួយក្លឹបឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League កាលពីរដូវ​កាល​មុន។ Vertonghen បានបញ្ជាក់ពីការចាកចេញរបស់គាត់ពីក្លឹបនៅភាគខាងជើង ទីក្រុងឡុងដ៍​បន្ទាប់​ពី​បង្ហាញខ្លួ​នក្នុងការប្រកួតចុងក្រោយនៃក្របខ័ណ្ឌ Premier League ពេល Tottenham ស្មើជា​មួយ​Crystal Palace ខណៈបច្ចុប្បន្ននេះអតីតកីឡាករក្លឹបAjaxរូបនេះនៅមិនទាន់អាចស្វែង​រកក្លឹប​ថ្មីបាន​នៅ​ឡើយទេ៕

ប្រភពព័ត៍មាន​៖ Metro