ថ្លែងប្រាប់ BT Sport បន្ទាប់ពីម្ចាស់ផ្ទះ Liverpool ផ្តួលក្រុមភ្ញៀវ Newcastle United ក្នុងលទ្ធផល ៣:១។ អតីតខ្សែបម្រើ Tottenham Hotspur កីឡាករ Jermaine Jenas បានអះអាងថាខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool គឺ Roberto Firmino កំពុងមានសមត្ថភាពឈានដល់កំរិតល្អដូច Cristiano Ronaldo និង Lionel Messi។

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះត្រូវបានប្តូរចូលនានាទីទី៣៧ បន្ទាប់ពី Divock Origi បានរងរបួស និងបន្តធ្វើអោយក្រុមគ្របដណ្តប់ការប្រកួតលើគូបដិបក្សនៅតំបន់បម្រើកណ្តាលបានច្រើនបំផុត។ Firmino បានរួមចំណែកជួយអោយ Sadio Mane រកបានគ្រាប់បាល់ទី២ និងបន្តចែកបាល់(Assist) អោយ Mohamed Salah បន្ថែមគ្រាប់បាល់ទី៣ ដើម្បីទទួលជ័យជំនះសម្រាប់សប្តាហ៏ទី៥ កំលុងការប្រកួតកាលពីថ្ងៃសៅរ៏សប្តាហ៏នៅកីឡាដ្ឋាន Anfield។

អតីតខ្សែបម្រើអង់គ្លេស Jenas បន្តថាៈ គាត់ពិតជាអស្ចារ្យណាស់។ ប៉ុន្មានឆ្នាំមកនេះគាត់ទទួលបានការគោរពនិងអភិវឌ្ឃសមត្ថភាពលេងនៅស្ទើរតែគ្រប់តំបន់បម្រើ និង ប្រយុទ្ធនិង ស្ទើរតែគ្រប់ ចន្លោះប្រហោងដើម្បីជួយក្រុមទទួលបានជោគជ័យ។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង