បរទេស៖ ​Barcelona បានបង្ហាញពីការប្រកួតប្រជែងដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការចុះហត្ថលេខានំាយក Cristiano Ronaldo ពីក្រុមបិសាចក្រហម Man. United នៅរដូវក្តៅនេះយោងគេហទំព័រ AS បានចុះផ្សាយ។ ទោះបីកីឡាករវ័យ ៣៧ ឆ្នាំបានត្រលប់មកកាន់ទឹកដី Old Trafford ជាលើកទីពីរ កាលពីឆ្នាំមុន ប៉ុន្តែ​ Ronaldo នៅតែអាចរកបានគ្រាប់បាល់ដល់ទៅ២៤គ្រាប់ គ្រប់ការប្រកួតទាំង៣៨លើកក្នុងនោះរកបាន​១៨គ្រាប់នៅ Premier League ។

Barcelona offered opportunity to sign Cristiano Ronaldo from Man United

ប៉ុន្តែការខិតខំប្រឹងប្រែងរបស់ខ្សែប្រយុទ្ធស្លាបរូបនេះបានត្រឹមតែជួយឱ្យម្ចាស់ជើងឯកអង់គ្លេស ២០ សម័យមានសិទ្ធិលេងត្រឹមព្រឹត្តិការណ៏ Europa League ក្រោយបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ទី៦ ។ ប្រភពខាងលើបន្តថា Barcelona ដែលជាក្លឹបគូប្រជែងដ៏ជូរចត់កំលុងពេលRonaldo បានចំណាយពេលនៅReal Madrid ៩ឆ្នាំក៏ដៅ ក៏ក្លឹបយក្សកាតឡាន់បានបង្ហាញការចាប់អារម្មណ៍ចង់ចុះហត្ថលេខានាំយកប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះមករួមក្រុមទៅវិញ ។

2 Barcelona stars view Cristiano Ronaldo as an example off the pitch -  Reports

លោកJeorge Mendes ដែលជាតំណាងផ្ទាល់របស់Ronaldo បានជួបជាមួយប្រធានក្លឹប Barcelona លោក Joan Laporta ដើម្បីពិភាក្សាពីលទ្ធភាពផ្លាស់មកកាន់ទឹកដី Camp Nou សម្រាប់ Ronaldo និង​កីឡាករ​ផ្សេង​ទៀតផងដែរ។កន្លងមក លោក Laporta ធ្លាប់មានបំណងនាំយក Ronaldo មកកាន់លីកកំពូលLa Liga នៅឆ្នាំ ២០២១ម្តងរួចមកហើួ  ប៉ុន្តែបញ្ហាហិរញ្ញវត្ថុដ៏លំបាកលំបិនរបស់ Barcelona បានធ្វើឱ្យកិច្ចព្រមព្រៀងមិនអាចឈានទៅរួចនោះទេ។ Ronaldo ធ្លាប់ឈ្នះពាន Champions League ៤ ដង និងស៊ុតបញ្ចូលទីបាន ៤៥០គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣៨លើក មុនពេល ចាកចេញពីទឹកដីSantiago Bernabeu ទៅ Juventus ក្នុងឆ្នាំ២០១៨៕