បរទេស៖ Cristiano Ronaldo ចង់ឱ្យក្រុមបិសាចក្រហម Man. United អនុញ្ញាតឱ្យរូបគេគាត់ចាកចេញពីក្លឹបប្រសិនមានក្លឹបណាមួយផ្តល់ ជូនសំណើរ​ដ៏សមរ​ម្យ​សម្រាប់​ខ្សែប្រយុទ្ធស្លាបសញ្ជាតិព័រទុយហ្គាល់វ័យ ៣៧ ឆ្នាំរូបនេះ។

How old is Cristiano Ronaldo - A timeline of his career so far | Goal.com  India

គួរបញ្ជាក់ថាម្ចាស់ពានបាល់មាស៥សម័យបានវិលត្រលប់ទៅកាន់ទឹកដី Old Trafford ពីក្រុម Juventus កាលពីដើមរដូវកាលមុនដោយបញ្ចេញសមត្ថភាព ស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ក្រុមMan.Utd និងឈរនៅ​លេខរៀង​ទីបីនៅ​ក្របខណ្ឌ  Premier League។ ប៉ុន្តែផ្ទុយទៅវិញMan.Utd បានជួបរឿង ដ៏ ខកចិត្តក្រោយពីពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខរៀងទី ៦ពេលបញ្ចប់​រដូវកាល​ទើបធ្វើអោយខកខានចូលរួមក្នុងការប្រកួតជម្រុះ Champions League រដូវកាលថ្មី។

I'm not blaming Cristiano Ronaldo but...' - Ralf Rangnick admits striker  not a 'pressing monster' - Eurosport

នោះមានន័យថា Ronaldo ដែលនៅសល់កុងត្រាមួយឆ្នាំទៀតជាមួយ Man Utd បូកនឹងជម្រើសបន្តកុងត្រា១ឆ្នាំទៀត នឹងត្រូវលេងនៅក្របខណ្ឌ Europa League ជាលើកដំបូង។ដូច្នេះសាម៉ីខ្លួនមិនមានអារម្មណ៏រីករាយនោះទេ បើទោះបីមានវ័យជ្រេបន្តិចទៅហើយក្តី Ronaldo ចង់ឈ្នះពានធំៗបន្ថែម​ទៀត​សម្រាប់ដំណាក់កាលចុងក្រោយក្នុងអាជីពរបស់គាត់៕

 

ប្រភពព័ត៍មាន៖ BBC