ប្រទេសអង់គ្លេស៖ គេហទំព័រ Daily Mail បានចុះផ្សាយថាក្រុមមាន់ខ្នាយមាស Tottenham របស់លោកJose Mourinho បានផ្តល់សំណើរចរចារចុះហត្ថលេខានាំយកខ្សែប្រយុទ្ធជើងចាស់អង់គ្លេសកីឡាករ Troy Deeney ពីសំណាក់ក្លឹបWatford បន្ទាប់ពីពួកគេធ្លាក់ចេញពីក្របខ័ណ្ឌ Premier Leagueនៅលេងនៅ​លីក​លំដាប់ទី២ Championship នៅរដូវកាលក្រោយ បន្ទប់ពីបរាជ័យថ្ងៃបិទរដូវកាលជាមួយ កាំភ្លើងធំ Arsenal។

Every football team probably has one gay player - Deeney | Goal.com

Watfordបានទទួលសំណើរខាងលើកាល​ពីថ្ងៃសៅរ៏​ប​ន្ទាប់ពីTottenham ខ្លួនឯងបានអនុញ្ញាតិ អោយ កីឡាករ Troy Parrott ចូល​រួម​ជាមួយក្លឹប​Millwall​ក្នុង​លក្ខណ្ឌ​ខ្ចីជើងផងដែរនោះ។

ទោះយ៉ាងណាSpurs មានចេតនាចង់ខ្ចីជើងកីឡាករវ័យ៣២ឆ្នាំរូបនេះ ក៏ប៉ុន្តែក្លឹបWatfordខ្លួនឯងមាន​បំណង​ចង់លក់កីឡាករដែលចំណាយពេលជាមួយក្លឹប១ទសវត្សរូបនេះចេញ ព្រម​ទាំងកីឡាករ​ដែល​មាន​ប្រាក់ពលកម្មខ្ពស់ដើម្បីកាត់បន្ថយលើការចំណាយ។គួរបញ្ជាក់ថាកិច្ចសន្យារបស់ Deeneyនិងផុត​កំណត់ជា​មួយ​ក្លឹប​​​នៅ​ចុង​បញ្ចប់នៃរដូវកាល២០២០ -២០២១ខាងមុខនេះហើយ៕

 

ប្រភពព័ត៍មាន៖ DailyMail