បើយើងក្រលេកទៅមើលពីអតីតកាល​ យើងទាំងអស់គ្នានឹងដឹងថាវាជាព្រឹត្តការណ៏ ដែលគួរឱ្យចងចាំបំផុតគឺនៅពេលដែលកីឡាករ Troy Deeney បានរកគ្រាប់បាល់ឱ្យ Watford នាំមុខក្រុម Leicester City នៅកីឡាដ្ឋាន Vicarage Road។ នៅរាត្រីយប់នោះ​​ Deeney បានស៊ុតបញ្ចូលទីក្នុងការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(Play-Off)នៃក្របខ័ណ្ឌ Championship ក្រោយលទ្ធផលស្មើគ្នា ១-១ សម្រាប់ការប្រកួតជើងទី១។

ក្រុមទាំងពីរបានឈានមកដល់នាទីទី៩៦លទ្ធផលគឺWatfordនាំមុខ២:១ ប៉ុន្តែ ឈានដល់នាទីដដែលនោះ ក្រុម ភ្ញៀវ ត្រូវអាជ្ញាកណ្តាល ផ្តល់នូវការពិន័យ​បាល់​​១១ម៉ែត្រដ៏ចម្រូងចម្រាសក្រោយអាជ្ញាកណ្តាលMichael Oliverបានចាត់ទុកថា Anthony Knockaert ត្រូវបាន Marco Cassetti​ធ្វើ​អោយរូបគេដួលនៅក្នុងតំបន់គ្រោះថ្នាក់។ខ្សែប្រយុទ្ធ របស់​Leicester CityកីឡាករAnthony Knockaert បានធ្វើអោយបាត់បង់ឪកាសមាសក្រោយស៊ុតបញ្ចូលទីមិនបាន សម្រេច ហើយ​ត្រូវ​អ្នកចាំទីអេស្បាញអតីតកីឡាករកាំភ្លើងធំArsenal  Manuel Almunia ជួយ​សង្គ្រោះបាល់បានរហូត ២​ដងក្រោយ​ខ្សែ​ប្រយុទ្ធ​រូបនោះធ្វើការស៊ុតថែមនៅតែមិនចូលទីដដែល។

ក្រុមម្ចាស់ផ្ទះបានធ្វើការវាយបកទៅលើក្រុមភ្ញៀវក្រោយបាល់ត្រូវបានសង្គ្រោះភ្លាមៗនោះត្រឹមតែ២០វិនាទី គឺក្រុមLeices ter City មិនមានបាល់ប៉ះជើងនោះទេ ហើយខ្សែប្រយុទ្ធDeeneyស៊ុតបញ្ចូលទីសម្រាប់ការវាយបកនេះបានសម្រេច​ជា​ស្ថាពរ និង គួរអោយភ្ញាក់ផ្អើលបំផុត។បញ្ចប់ការប្រកួតរសរុបទាំងពីរលើកWatford៣:២ Leicester City។

ប្រភព: Sportbible