បរទេស៖ លោក Brendan Rodgers បាន​និយាយ​ថា កីឡាករ​របស់លោក​អាច​ «បង្កើត​កេរិ៍្ត​ដំណែលដ៏​​អស្ចារ្យ​មួយ» ប្រសិន​បើ​ពួក​គេ​ក្លាយ​​ជាក្រុម Leicester ដំបូង​គេ​ដែល​បាន​ឈ្នះ​ពាន FA Cup នៅ​ថ្ងៃ​សៅរ៍ ក្រោយពី​ការ​រង​បរា​ជ័យ​៤លើក ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​។

Brendan Rodgers enlightens Leicester City fans on team's away style

ក្រុម Leicester នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម Chelsea ​ដែល​ឈានទៅ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ ក្នុង​យុទ្ធនាការ​ពាន​ធំ​ជាង​គេ​បំផុត​របស់អង់គ្លេស ខណៈ​ដែលនេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែលក្រុម Leicester បាន​ឈាន​ដល់វគ្គ​ផ្តាច់​ព្រ័ត្រ បើគិត​ចាប់​​តាំង​ពីឆ្នាំ​១៩៦៩​។ កីឡាករ​ជាច្រើន​រួម​ទាំង​ខ្សែ​ប្រយុទ្ធ Jamie Vardy នៅ​តែរក្សា​វត្តមាន​ក្នុងក្រុម​ដែល​បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​ដ៏ធំ​បំផុត​មួយ​​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​បាល់​ទាត់​អង់គ្លេស​​តាមរយៈ​ការ​ឈ្នះ​ពានក្រប​ខ័ណ្ឌ Premier League ក្នុងឆ្នាំ​២០១៦​។ ប៉ុន្តែ តារាឆ្នើម​ៗទើប​តែ​រះ​ជាច្រើន​មិន​បាន​ស្ថិត​ក្នុងក្រុម​នេះ​​ឡើយ ហើយ​លោក Rodgers បាន​និយាយ​ថា បច្ចុប្បន្ន​ពួក​គេ​អាច​បង្កើត​ប្រវត្តិសាស្រ្ត​ដោយ​ខ្លួន​ឯង​បាន សម្រាប់ក្លិប​ដែលមាន​ម្ចាស់​កម្ម​សិទ្ធិ​ជា​ជនជាតិ​ថៃ​មួយ​នេះ​។ អ្នក​គាំទ្រ​ចំនួន​២១០០០នាក់ នឹង​បង្ហាញ​វត្តមាននៅកីឡដ្ឋាន Wembley ខណៈ​ដែលក្លិប Chelsea និង Leicester ត្រូវ​បាន​បែង​ចែក​សំបុត្រ​ចំនួន​៦២៥០សន្លឹកស្មើ​គ្នា ខណៈ​ដែលនេះគឺ​ជា​គម្រោង​សាកល្បង​មួយលើការ​ចូល​រួម​ទស្ស​នា​ដោយផ្ទាល់​របស់​អ្នកគាំទ្រ អំឡុង​ពេលនៃ​ការ​ឆ្លង​វីរុស​កូរ៉ូ​ណា​​។

Premier League: Leicester City's make-or-break week approaches | Marca

លោក Rodgers បាន​ឲ្យដឹង​​កាលពីថ្ងៃ​ព្រហស្បតិ៍ថា៖ «យើង​បាន​ទទួល​សិទ្ធិ​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ហើង​យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ​នឹង​ឱកាសមួយ​ក្នុង​ការបង្កើត​ប្រវត្តិ​សាស្ត្រ​ដោយខ្លួន​ឯង​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia