បរទេស៖ លោក Brendan Rodgers បានក្លាយជាគ្រូបង្វឹកក្រុមកញ្ជ្រោងខៀវ Leicester Cityដំបូងគេបំផុត ដែលបា​នដឹកនាំពួកគេអោយឈ្នះពានដ៏ចំណាស់ជាងគេរបស់អង់គ្លេសគឺ FA Cup ក្រោយផ្តួល គូប្រជែង​តោខៀវ​Chelsea ក្នុងលទ្ធផល១ទល់និង០ សម្រាប់ការប្រកួតនៅកីឡាដ្ឋាន Wembley កាលពីថ្ងៃ​សៅរ៏ម្សិលមិញនេះ។

Brendan Rodgers hails Leicester's FA Cup win as a historic day for the club as Thomas Tuchel calls Chelsea unlucky in final | Football News | Sky Sports

គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏អស្ចារ្យពីរយៈចំងាយឆ្ងាយរបស់ខ្សែបម្រើអន្តរជាតិបែលហ្សិកកីឡាករ Youri Tielesman នៅនាទីទី៦៣តង់ទី២បានជួយអោយLeicester City ទទួលបានជ័យជំនះក្នុងការប្រកួត​វគ្គ ផ្តាច់ព្រ័ត្រនេះ។ ក្រោយពីអាជ្ញាប្រកាសផ្លុំកញ្ចែបញ្ចប់ការប្រកួត ជាមួយសម្លេង អបអរសាទរ​យ៉ាង​កង​រំពងគ្រូ​បង្វឹក​សញ្ជាតិអៀឡង់ខាងជើងរូបនេះ បានប​ញ្ចេញអារម្មណ៏រំភើបរីករាយជាអនេកមុនពេលបញ្ចេញកាយវិការ​អោបម្ចាស់ក្លឹប គឺ​លោក Aiyawatt Srivaddhanaprabhaដែលជាមហាសេដ្ឋីជនជាតិថៃ។ និងបានបន្តតំណែងពី ឪពុក គឺអតីត ម្ចាស់​ក្លឹបលោក Vichhai Srivaddhanaprabha ដែលបានរងគ្រោះ ដោយការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ។

Brendan Rodgers reflects on 'special day' as he leads Leicester to FA Cup glory | Maldon and Burnham Standard

ម្ចាស់ជើងឯកPremier League ឆ្នាំ ២០១៦ និង បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៣​បន្ទាប់ពី​Man.Utd​និង​មានគម្លាតព៦ពិន្ទុពីក្រុមម្ចាស់ជើងឯកចាស់ Liverpool ខណៈ​ការប្រកួតនៅសល់២លើកទៀតប៉ុណ្ណោះ​និង​ត្រូវ​បិទ​បញ្ចប់រដូវកាលហើយ។ មានន័យថាពួកគេត្រូវការឈ្នះតែ១ប្រកួតទៀតប៉ុណ្ណោះដើម្បី​ធានាកៅអីលេង​នៅ​ក្រប​ខណ្ឌ​Champion League រដូវកាលថ្មីខាងមុខនេះផងដែរ៕

ប្រភពព័ត៍មាន៖ BBC