បរទេស៖ ក្រុម​បិសាចក្រហម Manchester United បាន​ជួប​សំណាង​ល្អ ដើម្បី​ឈាន​ទៅ​ប្រកួត​ពាន FA Cup ជុំ​​ទី​៤​ ក្រោយពី​បានយកឈ្នះ​លើ​ក្រុម Aston Villa ក្នុងលទ្ធផល ១-០ កាលពីថ្ងៃ​ចន្ទ ក្រោយពី​កីឡាករ Scott McTominay រក​បាន​គ្រាប់​បាល់​នៅ​ដើម​តង់​។

ខ្សែ​​បម្រើ​​អន្តរ​ជាតិ​ស្កុត​ឡេន​រូបនេះ បាន​តែត​បាល់​បញ្ចូល​ទី​ ក្រោយ​ពី​លេង​បាន​ត្រឹម​តែ​៨នាទី ប៉ុន្តែ Aston Villa បាន​ខ្ជះ​ខ្ជាយ​ឱកាស​ជាច្រើន​ ស្រប​ពេល​ដែល​វី​ដេ​អូ​ជំនួយ​ការ​អាជ្ញា​កណ្តាល (VAR) បាន​លុប​ចោល​គ្រាប់​បាល់​តាម​ស្មើ​ពី​ខ្សែ​​ប្រយុទ្ធ Danny Ings នៅ​ក្នុង​តង់​ទី​២​​។

លោក Ralf Rangnick គ្រូបង្វឹក​បណ្តោះ​អាសន្ត​របស់ Man United ពិត​ជា​ត្រូវ​ការ​ការ​ឆ្លើយ​តប​ដ៏​ល្អ​មួយ ចំពោះ​សប្តាហ៍​ពោរពេញ​ដោយ​ភាព​ជ្រួល​ច្របល់ នៅ​ក្នុង​ជំ​រំ​ហ្វឹកហាត់​របស់ Man United ក្រោយពី​ការ​បង្ហាញពី​ទម្រង់​លេង​យ៉ាង​អន់​ក្នុង​ពេល​ចាញ់​ក្រុម Wolves ក្នុងលទ្ធផល ១-០ លើទឹកដីខ្លួន​ឯង​​។ បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ចម្បង​ៗ​របស់​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​រូបនេះ គឺ​ថា Cristiano Ronaldo មិន​ទាន់​មានភាព​រឹង​មាំ​គ្រប់គ្រាន់​ឡើយ​៕

ប្រភព​ព័ត៌មាន៖ Channel News Asia