ប្រទេសអុីតាលី៖ Andrea Pirlo អតីតខ្សែបម្រើរបស់ក្រុមជម្រើសជាតិអ៊ីតាលីវ័យ៤១ឆ្នាំទើបតែត្រូវបានម្ចាស់​​ជើងឯកក្រប ខណ្ឌ Serie A តែងតាំងជាគ្រូបង្វឹកក្រុមអាយុក្រោម ២៣ ឆ្នាំ ក៏ត្រូវបាន Juventus បន្តតែងតាំង ធ្វើជាគ្រូបង្គោលថ្មីរបស់ពួកគេក្នុងកិច្ចសន្យា ២ ឆ្នាំពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីបណ្តេញអតីតគ្រូបង្វឹកលោក Maurizio Sarri ចេញពី​តំណែងរួចមក។

Reports: Andrea Pirlo will be Juventus' next manager - Black ...

ទោះបីជាទទួលបានឪកាសដឹកនាំក្រុម ដែលរូបលោកមិនធ្លាប់គ្រប់គ្រងពីមុន ទាំងកម្រិតយុវជនថ្នាល និង ឈុតធំអតីតកីឡាករ AC Milan និង Juventus រូបនេះបានម្តេជ្ញាចិត្ត និង ​ខិតខំធ្វើកិច្ចការងារអោយ បានល្អសម្រាប់អតីតក្រុមរបស់គាត់ទោះបីជាមិនធ្លាប់បានបង្វឹកកម្រិតទាំងពីរខាងលើពីមុនយ៉ាងណាក៏ ដោយ​​។

From Maestro to Mister: Andrea Pirlo named new Juventus boss

គួរបញ្ជាក់ថាចន្លោះឆ្នាំ ២០១១ និង ២០១៥ ខ្សែបម្រើស្លាបស្តាំរូបនេះបានជួយក្រុម Old Lady ឈ្នះពាន Serie A ចំនួន ៤ លើកជាប់គ្នាក៏ដូចជាទទួលបានចំណាត់ថ្នាក់លេខ២វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League រដូវកាល ២០១៤-១៥ ។ Pirlo ក៏ធ្លាប់ចូលលេងអោយក្រុមជម្រើសជាតិអ៊ីតាលី ១១៦ លើកនិងបានជួយក្រុមអសូរី ឈ្នះបាល់ទាត់ពិភពលោក World Cup ក្នុងឆ្នាំ ២០០៦ផងដែរ ។ អាជីពលេងរបស់ Pirlo បានឈានដល់បានបញ្ចប់នៅឆ្នាំ ២០១៧ បន្ទាប់ពីចំណាយពេលចុងក្រោយរយៈពេល ៣ ឆ្នាំជាមួយក្លឹប New York City មុនពេលរៀបចំខ្លួនក្លាយជាគ្រូបង្វឹកនៅពេលនេះ៕

 

ប្រភពព័ត៍មាន៖ Goal