បរទេស៖ លោក Andrea Pirlo បាន​ច្រាន​ចោល​ការ​លើក​ឡើង​ថា អនា​គត​ក្នុងក្រុម Juventus របស់​លោក កំពុង​តែ​ស្ថិត​ក្នុង​ភាព​មិនច្បាស់ នៅ​ក្នុ​ង​ការ​ប្រកួត​​ជើង​ទី​២​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​របស់​ពួក​គេ​ជាមួយនឹងក្រុម Porto នៅ​រាត្រីនេះ ខណៈ​ដែលក្រុម​យក្ស​របស់​អ៊ី​តាលី​មួយនេះ កំពុង​តែ​ដេ​ញ​តាមពីក្រោយ ២-១ មុន​នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​នៅ​ទីក្រុង Turin​។

លោក Maurizio Sarri និង Massimiliano Allegri ដែល​ជាគ្រូបង្វឹក​មុន​លោក Pirlo សុទ្ធ​សឹង​បាន​ចាក​ចេញពី​ ដោយ​ដោយ​សារ​តែ​មិន​អាច​ដឹក​នាំ​ឲ្យ Juventus ឈ្នះ​ពាន​​ក្នុងក្រប​ខ័ណ្ឌកំពូល​​របស់​ទ្វីប​អឺ​រ៉ុប​។ លោក Pirlo បាន​ប្រាប់​សន្និ​សីទ​សារព័ត៌​​មាន​នៅក្នុង​ទីក្រុង Turin ថា៖ «ប្រសិន​បើ​ខ្ញុំ​បាន​គិត​ថា អនា​គត​របស់​ខ្ញុំ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់ ខ្ញុំ​នឹង​មិន​មាន​វត្ត​មានៅ​ទីនេះ​ឡើយ​។ សម្រាប់​ខ្ញុំ វា​ជា​ការ​ប្រកួត​មួយ​ដែល​​សំខាន់​ដូច​នឹង​ការ​ប្រកួត​ផ្សេង​ដែរ​។ ខ្ញុំ​បន្ត​​ធ្វើការ​ជា​រៀង​រាល់ថ្ងៃ ដោយ​ដឹង​ពីផែន​ការ​របស់​ខ្ញុំ និង​ក្លិប​នេះ​»​​​។ គ្រូបង្វឹក​រូបនេះ​បាន​ប្រាប់​បន្ត​ថា៖ «នៅ​ថ្ងៃស្អែក​នេះ វា​ជា​ការ​ប្រកួត​កាត់​សេចក្តីមួយ ក្នុងការ​បោះ​ជំហាន​ទៅមុខ ប៉ុន្តែ សម្រាប់​អនា​គត​របស់ខ្ញុំ ​ក្លិប​នេះ នឹង​តែង​តែ​កាត់​សេចក្តី​ដោយ​ផ្អែក​ទៅ​លើ​លទ្ធផល​»​។​

សម្ពាធ​កំពុង​តែ​ស្ថិតនៅលើ​លោក Pirlo ដែល​ជា​អតីត​តា​រា​ឆ្នើម​របស់ Juventus ក្នុងការ​រក្សា​​ធ្វើ​ឲ្យ​ក្រុមនេះ ស្ថិត​ក្នុង​ការ​ប្រជែង​​ពាន​ Champions League ដែល​ពួកគេ​បាន​ឈ្នះ​ជាលើក​ចុងក្រោយ​កាលពីឆ្នាំ​២៥​ឆ្នាំ​មុន​។ បុរស​វ័យ​៤១​ឆ្នាំ​រូបនេះ បាន​បន្ថែម​ថា៖ «យើង​ដឹង​ថា យើង​កំពុង​តែ​ស្ថិត​ក្រោមស​ម្ពាធ​​។ យើង​នឹងមិនមើល​ស្រាល​ក្រុម Porto នៅថ្ងៃ​ស្អែក​នេះ​ឡើយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia