បរទសេ៖ Paris Saint-Germain នៅតែបន្តដាក់រ៉ាដាតាមដានស្ថានភាពរបស់ខ្សែប្រយុទ្ធ Vinicius Junior របស់ ក្រុមអធិរាជស Real Madrid បន្តទៀតដដែលយោងតាមគេហទំព័រ Marca របស់អេស្បាញបានចុះផ្សាយ។នាយកផ្នែកកីឡារបស់ក្រុមម្ចាស់ជើងឯកបារាំងលោក Leonardo ពេញចិត្តនឹងទទួលយក Vinicius សូម្បីក្នុងលក្ខណ្ឌ ខ្ចីជើង ខណៈក្រុម២ផ្សេងទៀតក្នុងចំណោមក្រុមកំពូលទាំង ៦ នៅ Premier Leagueក៏សម្តែងការចង់បាន ដូចគ្នា​ហើយ​ជាការឆ្លើយតបវិញ Real Madrid ថាគ្មានបញ្ហាទេ។

Vinicius JR will be available for Alaves match after COVID19 test ...

Vinicius កីឡាករអន្តរជាតិប្រេស៊ីលរូបនេះមិនស្ថិតក្នុងក្រសែភ្នែកប្រើប្រាស់របស់អ្នកចាត់ការទូទៅ លោក Zinedine Zidane ពេលក្លឹបបរាជ័យធ្លាក់ចេញពីក្របខណ្ឌ Champion League វគ្គ១៦ក្រុមចុងក្រោយជាមួយ ​Man City កាលពីថ្ងៃសៅរ៏ ស្របពេលរូបគេ នៅបន្តទស្សនាការប្រកួតរហូតដល់បញ្ចប់ដោយ​គ្មានឪកាស​បាន​ចូល​លេង​នោះ​ទេ។

Vinicius Jr Reveals His Game Isn't Just About Scoring Goals ...

ទោះយ៉ាងណា Vinicius មិនខឹងសម្បារជាមួយគ្រូបង្វឹកបារាំងទេត តែរូបគេបានសម្តែងការ ខកចិត្តចំពោះកង្វះខាតពេលវេលាលេងរបស់ខ្លួនទៅវិញទេ បើទោះបីជាខ្លួនខិតខំហ្វឹកហាត់អំឡុងពេលក្របខណ្ឌ La Liga ត្រូវបានផ្អាក និងមុនពេល Eden Hazard ធូរស្បើយចូលលេងបានវិញ។ ប៉ុន្តែទីបំផុត Vinicius ទើបតែចាប់ផ្តើម ៤ ប្រកួតក្នុងចំណោម ១២ ប្រកួតចុងក្រោយ និងសរុប ១៧ ប្រកួតក្នុងចំណោម ៥១ ប្រកួតពេញមួយរដូវកាល២០១៩-២០២០កន្លងទៅនេះ៕

ប្រភពព័ត៍មាន៖ Marca