បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid កីឡាករ Vinicius Junior បានសារភាពថារូបគេមានបំណងប្រាថ្នាចង់នៅក្លឹប Real Madrid រហូត។

Vinicius Jr: 'I want to stay at Real Madrid forever'

ខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបកំពុងតែតស៊ូ និងព្យាយាមដើម្បីប្រជែងតំណែង១១នាក់របស់លោក Zinedine Zidane ខណៈរដូវកាលនេះរូបគេទើបតែបង្ហាញខ្លួនក្នុងជម្រើស១១នាក់បាន១២ដង និងអាចរកបាន២គ្រាប់ និង Assists បានតែ៣ដងប៉ុណ្ណោះ។ ដោយសារតែស្ថានភាពរូបគេនៅ Real Madrid មិនសូវមានភាពល្អប្រសើរបែបនេះហើយ ទើបចាប់ផ្តើមមានពាក្យចរចាមរាមថារូបអាចនឹងផ្ទេរទៅកាន់លីគកំពូលអង់គ្លេស​ English Premier League នៅរដូវកាលក្រោយ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយខ្សែប្រយុទ្ធសញ្ចាតិប្រេសុីលរូបនេះបានសារភាពហើយថារូបគេមិនចង់ចាកចេញក្លឹប Real Madrid ទេ ហើយចង់បន្តនៅទីនេះពេលមួយអាជីពរបស់ខ្លួន។

If a car has five gears, Vinicius has six or seven!' - Tite full of praise  as Real Madrid star makes Brazil return | Goal.com

Vinicius និយាយប្រាប់ទ TNT Sports ថា «ខ្ញុំតែងតែផ្តោតការយកចិត្តទុកដាក់ចង់នៅ Real Madrid ជាមួយនឹងកីឡាករកំពូលៗ និងសិក្សាជាមួយនឹងកីឡាករកំពូលៗ។ ខ្ញុំទើបតែអាយុ២០ឆ្នាំទេ​ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាលេងបានច្រើនឆ្នាំមកហើយអញ្ចឹង, ប៉ុន្តែការពិតវាគ្រាន់តែជាការចាប់ផ្តើមអាជីពរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំបានសិក្សាជាច្រើនពីកីឡាករដែលនៅទីនេះ អ្នកដែលលេងនៅតំណែងរបស់ខ្ញុំ។ ខ្ញុំចង់នៅ Real Madrid រហូត»៕

ប្រភពព័ត៍មាន៖ Sportsmole