បរទេស៖ អតីតអ្នកចាំទីក្រុម Burnley និង Manchester City កីឡាករ Joe Hart និងចូលរួមជាមួយក្រុមមាន់ខ្នាយមាស Tottenham ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន (Free Transfer) បន្ទាប់ពី កីឡាករអន្តរជាតិអង់គ្លេសរូបនេះ បានចាកចេញពីក្រុម Burnley ក្រោយពេលកិច្ចសន្យារបស់ខ្លួនអស់សុពលភាពនៅថ្ងៃទី ៣០ ខែមិថុនា កន្លង​ទៅ។

Report: Veteran goalkeeper Joe Hart undergoes medical at Tottenham ...

គួររំលឹកថាកីឡាករវ័យ ៣៣ ឆ្នាំរូបនេះ មិនស្ថិតក្នុងបញ្ជីប្រើប្រាស់ រឺ ធ្លាក់ចេញពីការ ពេញចិត្តបន្ទាប់ពីលោក Pep Guardiola បានចូលមកដឹកនាំនៅកីឡាដ្ឋាន Etihad Stadium កំលុងឆ្នាំ ២០១៦ មុនពេលរូបគេ​ត្រូវក្លឹប​នៅអ៊ីតាលីគឺ Torino និង West Ham ខ្ចីជើង ហើយបន្តផ្លាស់ទៅចូលរួមជាមួយ Burnley នៅឆ្នាំ ២០១៨ ។

Tottenham news: Joe Hart to undergo medical as transfer agreement ...

ជាមួយក្លឹប Burnley ក៏បានបន្តបាត់បង់តំណែងដៃទី១ ទៅអ្នកចាំទី Tom Heaton នៅពាក់កណ្តាលរដូវ​កាល​ដំបូងនៃកិច្ចសន្យារយៈពេលពីរឆ្នាំហើយរដូវកាលចាស់ ២០១៩-២០២០ Hartបានត្រឹមអង្គុយកៅអីបម្រុង​បន្ទាប់​ពីកីឡាករ Nick Pope ប៉ុណ្ណោះ ។ បន្ទាប់ពីឆ្លងកាត់កាតការពិនិត្យសុខភាពដោយជោគជ័យ ​Hart ក៏និ​ង​ត្រូវ​ប្រកួតប្រជែងជាមួយអ្នកចាំទីអាហ្សង់ទីន Paulo Gazzaniga ដើម្បីប្រជែងតំណែងដៃទី២​បន្ទាប់ពី​អ្នកចាំទី​ដៃទី​១ Hugo Lloris នៅឯកីឡាដ្ឋាន London Stadium ផងដែរនោះ។

 

ប្រភពព័ត៍មាន៖ BBC