បរទេស៖ ក្រុមតោខៀវ Chelsea កំពុងឈានដល់កិច្ចព្រមព្រៀងផ្ទេរយកខ្សែការពារឆ្វេង Ben Chilwell ពីក្លឹប Leicester City ។កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានក្លាយជាគោលដៅអាទិភាពរបស់គ្រូបង្វឹក Frank Lampard បើទោះបីជាគ្រូបង្វឹកក្រុមកញ្ជ្រោងខៀវ លោក Brendan Rodgers បានបញ្ជាក់កាលពីខែកក្កដាថា Chilwell មិនមែនសម្រាប់លក់ក៏ដោយ។
ប៉ុន្តែបន្ទាប់ពី Leicester បានបញ្ចប់នៅលេខរៀងទី ៥ កាលពីរដូវកាលមុនការផ្លាស់ប្តូរទៅកាន់ក្លឹប Chelsea បើទោះបីជាកិច្ចសន្យាបច្ចុប្បន្នរបស់គេជាមួយ Leicester មានសុពលភាពដល់ឆ្នាំ២០២៤យ៉ាងណាក៏ដោយ ។ការផ្ទេរនេះនិងក្លាយជាទីចំណាប់អារម្មណ៏សម្រាប់ Chilwell បន្ទាប់ពីក្រុមមានកៅអីលេងនៅវគ្គជម្រុះក្របខណ្ឌ Champions League ក្រោយបញ្ចប់រដូវកាលនៅលេខរៀងទី៤។
Chelsea ក៏បង្ហាញពីចំណាប់អារម្មណ៏ក្នុងការផ្ទេរយក កីឡាករ Kai Havertz ពី Bayer Leverkusen ក្រោយពីពួកគេបានឈានដល់កិច្ចព្រមព្រៀងផ្ទេរយក Timo Werner និងខ្សែបម្រើស្លាប Hakim Ziyech ដើម្បីត្រៀមប្រកួតប្រជែងនៅរដូវកាលថ្មីនក្របខ័ណ្ឌ Premier League ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១២ ខែកញ្ញាខាងមុខ៕
ប្រភពព័ត៍មាន៖ BBC