បរទេស៖ ខ្សែបម្រើ Miralem Pjanic បានធ្វើតេស្ត៍វិជ្ជមានរកឃើញមេរោគកូវីត-១៩ កាលពីថ្ងៃសៅរ៍ទី ២២ ខែសីហាចុងសប្តាហ៍មុន បន្ទាប់ពីមានអាអការ:មិនស្រួលខ្លួន។ បច្ចុប្បន្នកីឡាកររូបនេះមានសុខភាពល្អហើយកំពុងដាក់អោយនៅឯកោនៅឯផ្ទះរបស់ខ្លួននៅទីក្រុងទូរីនប្រទេសអុីតាលី។
Miralem Pjanic arrival at Barca delayed due to Covid-19 positive ...
ខ្សែបម្រើអន្តរជាតិបូស្នីរូបនេះនឹងមិនធ្វើដំណើរទៅកាន់ក្លឹបថ្មីគឺ Barcelona ដើម្បីបង្ហាញខ្លួនរយៈពេល ១៥ ថ្ងៃនោះទេ ស្របពេលរូបគេនិងអវត្តមានការចាប់ផ្តើមហ្វឹកហាត់ជាមួយគ្រូបង្វឹក ថ្មីលោក Ronald Koeman នៅថ្ងៃទី៣១សីហា មុនពេលរដូវកាលថ្មីលីកកំពូលអេស្បាញ La Liga និង ចាប់ផ្តើមនៅថ្ងៃទី ១២កញ្ញា ២០២០ ខាងមុខនេះ។
Serie A: Miralem Pjanic prolonge à la Juventus - Le Soir
គួរបញ្ជាក់ថា Pjanic បានចុះហត្ថលេខាកាលពីខែមិថុនាផ្ទេរទៅទឹកដី Camp Nou ក្នុងតម្លៃ ៦០ លានផោនដែលជាផ្នែកមួយនៃការដោះដូរជាមួយខ្សែបម្រើប្រេស៊ីល Arthur ដែលបានផ្ទេរមក Juventus ក្នុងតម្លៃ ៧២ លានផោន៕
ប្រភពព័ត៍មាន៖ lucrumbet