បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា ត្រៀមលក់កីឡាករ Jessie Lingard ហើយនិង Andreas Pereira បន្ទាប់ពីពួកគេទើបតែបញ្ចប់ការចុះកិច្ចសន្យាលើខ្សែបម្រើ Danny Van De Beek របស់ Ajax។

Manchester United ready to sell Jesse Lingard and Andreas Pereira to make way for Donny van de Beek | Daily Mail Online

Jessie Lingard និង Andreas Pereira នឹងរឹតតែអស់ឱកាសក្នុងការបង្ហាញខ្លួនអោយក្រុម Man Utdនៅរដូវកាលក្រោយមែនទែន បន្ទាប់ពីការមកដល់របស់កីឡាករ Van De Beek នោះ ហើយបើយោងទៅតាមសារព័ត៍មាន Daily Mail បានអោយដឹងថាអ្នកចាត់ការទូទៅរបស់ក្លឹបបិសាចក្រហម Manchester United លោក Ole Gunnar Solskjear ពិតជាសប្បាយចិត្តខ្លាំងប្រសិនបើក្លឹបអាចលក់កីឡាករទាំង២រូបនេះ លឿនបំផុតតាមដែលអាចធ្វើទៅបាន នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

Ole Gunnar Solskjaer Didn't Hold Back Explaining Why He Dropped Jesse Lingard And Andreas Pereira - SPORTbible

មូលហេតុដែលលោក Ole Gunnar Solskjear ចង់លក់ខ្សែបម្រើរបស់ខ្លួនទាំង២រូបនេះ ព្រោះតែលោកចង់ទុកកន្លែងដើម្បីនាំយកកីឡាករថ្មីៗមកជំនួសវិញ៕

 

ប្រភពព័ត៍មាន៖ Sportsmole