បរទេស៖ Jesse Lingard និង Edinson Cavani នឹងវិលត្រលប់មកបង្ហាញខ្លួនសសម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃអង្គារ​ពេល​ដែល Man. Utd ធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Burnley នាទឹកដី Turf Moor បើតាមការបញ្ជាក់របស់គ្រូបង្វឹក​ក្រុមបិសាចក្រហម​លោក Ralf Rangnick នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់គាត់។

Manchester United: Jesse Lingard and Edinson Cavani to return against  Burnley - The Athletic

ខ្សែបម្រើអន្តរជាតិអង់គ្លេសLingard បានខកខានការប្រកួត​ទល់នឹងក្រុម Middlesbrough នៅល្ងាចថ្ងៃសុក្រ ក្រោយពីត្រូវបានក្លឹបសម្រេចបន្តរក្សាទុករូបគេនៅទឹកដី Old Trafford ក្នុងអំឡុង​ពេល​ទីផ្សារ​ដោះដូរកីឡាករបានបិទជាលើកទីពីរនៅចុងខែមករាកន្លងទៅ។ ទន្ទឹមនឹងនេះដែរ Cavani ដែលបានអវត្តមានសម្រាប់ការប្រកួត FA Cup ជាមួយMiddlebrough និងត្រៀមខ្លួនចូលប្រកួត​ក្រោយ​ពីបញ្ចប់​ការបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិអ៊ុយរូហ្គាយរួចមក ។

Edinson Cavani of Manchester United is substituted for Jesse Lingard...  News Photo - Getty Images

គ្រូបង្វឹកអាឡឺម៉ង់បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា: កីឡាករ​មាន​សមត្ថ​​ភាពទាំងពីររូបនេះ នឹងជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួត ក្រោយពីបង្ហាញខ្លួនហ្វឹកហាត់យ៉ាងល្អ។សម្រាប់ Jesse ខ្ញុំមាន​ទំនាក់​ទំនង​​ល្អជាមួយគាត់ ខ្ញុំរីករាយណាស់ដែលមានគាត់នៅក្នុងក្រុម។ គាត់ដឹងថាខ្ញុំមិនសុខចិត្តអោយគាត់ចាកចេញ ដ៏រាបណាបញ្ហារបស់ Mason Greenwood​នៅមិន​ទាន់​ដោះ​ស្រាយ​ដាច់​ស្រេចជុំវិញការប្រើអំពើហឹង្សាលើមិត្តស្រីរបស់ខ្លួន។ Man United បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៤ ក្នុងតារាង Premier League មាន ៣៨ ពិន្ទុក្រោយបង្ហាញខ្លួន ២២ប្រកួត ដែលមាន​មួយពិន្ទុនាំមុខក្រុមលេខ ៥ញញួរធំ West Ham United៕

 

ប្រភពព័ត៍មាន៖ Sportsmole