បរទេស៖ ខ្សែប្រយុទ្ធ Edinson Cavani របស់ក្រុម Manchester United កំពុងសម្លឹងពីឪកាស​ ផ្ទេរទៅកាន់ក្រុម​បាល់​ទាត់​នៅ​លីកលំដាប់ទីពីរប្រេស៊ីលគឺ Botafogo យោងគេហទំព័រ ​​Goal បានចុះផ្សាយ។

Edinson Cavani set to stay at Manchester United despite Barcelona interest  – Paper Round - Eurosport

កីឡាករអន្តរជាតិអ៊ិយរូហ្គាយ មានសុពល​​ភាពកុងត្រា​​ជាមួយ​ក្លឹបMan.Utd បច្ចុប្បន្ននិងអស់សុពលភាពនៅចុងបញ្ចប់រដូវកាលនេះ ក្រោយ​ពន្យា​កុងត្រា១រដូវកាលទៀត។ គួរបញ្ជាក់ថាបន្ទាប់ពីបញ្ចប់ចំណាត់ថ្នាក់លេខ ១ របស់ពួកគេនៅក្នុងការប្រកួត Campeonato Brasileiro Serie B កាលពីរដូវកាលមុនក្រុមដែលអ្នកចាត់ការទូទៅកម្ពុជាលោកKesuke Honda​ធ្លាប់ប្រកបអាជីពនៅទីនោះ  កាលពីឆ្នាំ២០២០មានបំណងចង់បានCavaniជាគោលដៅចម្បងរបស់ពួកគេមុនពេលពួកគេត្រលប់ទៅកាន់ក្របខ័ណ្ឌកំពូលប្រេស៊ីលវិញ។

United fans react to Edinson Cavani being ruled out of Atletico clash

ក្រោយចូលរួមជាមួយMan.Utdដោយគ្មានតម្លៃខ្លួននិងបច្ចុប្បន្នស្ថិតក្នុងវ័យ៣៥ឆ្នាំ ស៊ុតបញ្ចូលទីបាន ៥៤ គ្រាប់ក្រោយបង្ហាញខ្លួន ១២៨ ប្រកួតសម្រាប់អ៊ុយរូហ្កាយCavani ក៏បានចូលលេង ៥៤ ដងក្នុងនោះរកបាន ១៩ គ្រាប់និង assists ៧គ្រាប់ ប៉ុន្តែនៅរដូវកាលនេះរ​កបាន​ត្រឹមតែ​៣គ្រាប់ប៉ុណ្ណោះនៅក្របខណ្ឌ  Premier League នៅរដូវកាលនេះ។ Cavani បានសាងកេរ្ត៏ឈ្មោះ​​ល្បី​ល្បាញ​សម្រាប់ Paris Saint-Germain នៅLigue-១ ៣០១ប្រកួតស៊ុតបញ្ចូលទីបាន ២០០ គ្រាប់ និងបញ្ជូន​បាល់​ឱ្យមិត្ត​រួម​ក្រុមបញ្ចប់ទី ៤៣ ដងដោយជួយពួកគេ​ឈ្នះ​ពានលីកកំពូលបារាំង៦ដងផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole