បរទេស៖ ក្លឹបយក្សនៅប្រទេសអង់គ្លេសបិសាចក្រហម​ Manchester United កំពុងសម្លឹងឃើញខ្សែប្រយុទ្ធ Paris Saint-Germain កីឡាករ Mauro Icardi ក្នុងការនាំយកកីឡា​ករ​អន្តរជាតិអាហ្សង់ទីនរូបនេះមកកាន់កីឡាដ្ឋាន Old Trafford ក្នុងពេលទីផ្សារដោះដូរខែមករានេះ – នេះយោងគេហទំព័របារាំង​ L’equipe បានចុះផ្សាយ។

Manchester United To Sign Mauro Icardi If Anthony Martial And Edinson  Cavani Leave This Month | Sportzwiki

គួរបញ្ជាក់ថាខ្សែប្រយុទ្ធឆ្នើម Anthony Martial គឺបានបង្ហាញអំពីបំណង​ចង់ចាក​ចេញ​ពីក្លឹប​ក្នុងខែនេះ ស្រប​ពេលជាមួយគ្នានេះ Edinson Cavani ក៏ត្រូវបានគេជឿជាក់ថាមានបំណងចង់ចាកចេញដូចគ្នា ខណៈរូបគេគឺបានផ្សារភ្ជាប់ពាក្យចរចាមរ៉ាមក្នុងការផ្ទេរទៅកាន់ក្លឹប Barcelona។

Edinson Cavani, Anthony Martial to miss Man Utd trip to RB Leipzig through  injury | Football News | Sky Sports

ទោះបីជាយ៉ាងរវាង Man Utd និង Icardi នៅពុំទាន់បានធ្វើការពិភាគ្សា រឺក៏ទាក់ទងគ្នាណាមួយនៅឡើយទេ ប៉ុន្តែ Man United គឺមានគម្រោង​រួចជាស្រេចក្នុងការដេញ​ថ្លៃលើកីឡាករវ័យ២៩ ឆ្នាំនេះ ប្រសិនជា ​Martial និង Cavani ពិតជាចាកចេញពិតមែន។​ ជាមួយគ្នានេះ Icardi ក៏មានពាក្យចរចាមរ៉ាមក្នុងការវិលត្រលប់ទៅលីកកំពូលអ៊ីតាលីវិញដោយចូលរួមជាមួយនឹងក្លឹប Juventus ផងដែរ ក្រោយពីរកបាន៣៨គ្រាប់ និង Assists បាន ១០ ដង ក្នុងការបង្ហាញខ្លួនចំនួន ៨២ប្រកួត សម្រាប់ PSG ។ ទន្ទឹមគ្នានេះ Chelsea និង Arsenal ក៏បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករអាមេរិកខាងត្បូង​រូបនេះដូចគ្នា៕

 

ប្រភពព័ត៍មាន៖ Sportsmole