បរទេស៖ Man. United ត្រៀមខ្លួនរួចរាល់ហើយក្នុងការចំណាយប្រាក់ ៤២ លានផោន និងបូករួមខ្សែប្រយុទ្ធ Anthony Martial ដើម្បីដាក់សំណើរទៅកាន់ទឹកដី  San Siro របស់ Inter Milan ក្នុងគោលបំណងជាថ្នូរនាំយកខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lautaro Martinez ។

Man Utd 'offer Inter Milan Anthony Martial PLUS £42m for Lautaro Martinez'  | ManUtd Canada

កាពីតែនក្រុមជម្រើសជាតិព័រទុយហ្គាល់Cristiano Ronaldo ដែលត្រូវបានរំពឹងថានឹងបន្តអាជីពនៅទឹកដី  Old Trafford សម្រាប់រដូវកាលថ្មី២០២២-២០២៣ និងធ្វើអោយAnthony Martial នៅតែមិនមានឪកាសបង្ហាញខ្លួនចូលលេងជម្រើសដំបូងក្រោយវិលត្រលប់ពីខ្ចីជើងនៅSevilla វិញ ស្របពេល​Edinson Cavani វ័យ៣៥ឆ្នាំត្រៀមចាកចេញទៅកាន់ក្លឹបBoca Junior  ខណៈដែលMason Greenwood នៅតែត្រូវបានក្លឹបផ្អាក​ការ​ប្រកួត​បន្ទាប់​ពីការចាប់ខ្លួនកាលពីដើមឆ្នាំនេះ ។

Man Utd 'offer Inter Milan Anthony Martial PLUS £42m for Lautaro Martinez  in player plus cash swap deal'

គ្រាប់បាល់ជ័យជំនះដែលMartinez រកបានពេលផ្តួល Udinese កាលពីថ្ងៃអាទិត្យ គឺជាគ្រាប់ទី៧០ របស់គាត់ក្នុងការបង្ហាញខ្លួន ១៧៧ប្រកួតសម្រាប់ Inter Milanក្រោយផ្ទេរពីRacing Club ក្នុងឆ្នាំ២០១៨ខណៈក្រុមការពារតំណែងជើងឯកអ៊ីតាលី មួយនឹងក្រុមម្ចាស់ជើងឯកអ៊ីតាលីដែលកំពុងនាំមុខពីរពិន្ទុ​លើក្រុម AC Milan ខណៈការប្រកួតនៅសល់បីលើកទៀតនិងបញ្ចប់រដូវកាល ។ .ទន្ទឹមនឹងនេះដែរ Martial ស៊ុតបញ្ចូលទីបាន ៧៩ គ្រាប់ និងAsssist ៥០លើក ក្នុង២៦៩ប្រកួតសម្រាប់ Man Unitedកន្លងមក៕

 

ប្រភពព័ត៍មាន៖ Sportsmole