បរទេស៖ Man. Utd មានបំណងចង់លួងលោមការចុះហត្ថលេខានាំយកHarry Kane ដោយដាក់បញ្ចូល Anthony Martial ដើម្បីនាំយកខ្សែប្រយុទ្ធជួរមុខរូបនេះមកកាន់ទឹកដី Old Trafford នៅកំលុងពេលទីផ្សារដោះដូរកីឡាករនិងបើ​ក ដំណើរ ការ នៅរដូវក្តៅនេះយោងគេហទំព័រ ESPN បានចុះផ្សាយ។

Harry Kane deserves far more respect as he targets England and Premier  League records - football.london

គួរបញ្ជាក់ថាMan.Utdគឺជាក្លឹបដ៏ធំមួយនៅលីគកំពូលអង់គ្លេសដែល កំពុងពិចារណាដាក់សំណើរក្នង រង្វង់ ទឹកប្រាក់ដ៏ច្រើនសម្រាប់ Kane បន្ទាប់ពី Man. City បានបរាជ័យ​ក្នុងការ​ដេញ​ថ្លៃនាំយកខ្សែប្រយុទ្ធTottenham រូបនេះមក​រួមក្រុម​កាលពីរដូវក្តៅមុន។ ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ នៅតែដាក់តម្លៃខ្លួនប្រធានក្រុមជម្រើសជាតិអង់គ្លេសក្នុងរង្វង់ទឹកប្រាក់ មិនតិចជាង ១០០ លានផោន បើទោះបីជាKaneនៅមានកិច្ចសន្យាតែ ២ ឆ្នាំទៀតយ៉ាងណាក៏ដោយ។

Man United 'exploring possibility of including Anthony Martial in a deal to  sign Harry Kane' | Daily Mail Online

ប្រភពខាងលើបន្តថាៈ សម្រាប់Tottenham គឺជាក្លឹបដែលកោតសរសើរសមត្ថភាព របស់ Martial ដែលបច្ចុប្បន្នកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើងនៅ ក្រុម Sevilla មុនពេលត្រលប់មកទឹកដី Old Trafford វិញនៅរដូវកាលក្រោយស្របពេល​កីឡាករអន្តរ​ជាតិ​បារាំង​រូបនេះ​មាន​បំណងចង់ចាកចេញពីក្លឹបជាកិច្ចសន្យាអចិន្ត្រៃយ៍នៅរដូវក្តៅនេះហើយសម្លឹងចង់ផ្លាស់ទៅលីកកំពូលអ៊ីតាលី ឬ​ អេស្ប៉ាញ​ជាងបន្តនៅ Premier League៕

 

ប្រភពព័ត៍មាន៖ Sportsmole