បរទេស៖ Edinson Cavani របស់ក្រុមបិសាចក្រហម Man  United បានច្រានចោលការចាកចេញពីក្លឹបនៅក្នុងទីផ្សារដោះ​ដូរ​កីឡាក​រ​ដែលកំពុងបើកដំណើរការបាន១០ថ្ងៃមកហើយនៅខែមករានេះ។មានពាក្យចចាមអារ៉ាមលើកឡើងចំពោះការចាកចេញពី ទឹកដី Old Trafford របស់ ខ្សែប្រយុទ្ធដ៏មានបទពិសោធន៍រូបនេះទៅកាន់ក្លឹប Barcelona ប៉ុន្តែត្រូវបាន​សាម៉ីខ្លួន​បដិសេធ។

Edinson Cavani set to stay at Manchester United despite Barcelona interest  – Paper Round - Eurosport

កីឡាករអន្តរជាតិអ៊ុយរូហ្គាយបង្ហាញខ្លួនបាន៨លើកនៅក្របខណ្ឌ Premier League រដូវកាលនេះ ខណៈអ្នកចាត់ការ​បណ្តោះ​​អាសន្នលោក Ralf Rangnick បានបញ្ជាក់ថា Cavani  នឹងបន្តលេងអោយក្លឹបយ៉ាងហោចណាស់​បញ្ចប់រដូវ​កាល​នេះ ។

Positive Edinson Cavani news for Manchester United fans

គ្រូបង្វឹកអាឡឺម៉ង់ត្រូវបានដកស្រង់សម្តីយ៉ាងដូច្នេះថាៈខ្ញុំ​ប្រាប់​ពីគោលបំណងដែល​ចង់​ឲ្យ​គាត់បន្ត​នៅ ហើយ​ខ្ញុំ​ក៏​ជជែក​ជា​មួយ​​គាត់។ យើងបាននិយាយគ្នាជិតកន្លះម៉ោង ហើយគាត់បានប្រាប់ខ្ញុំថា គាត់នឹងស្នាក់នៅ ហើយចង់បន្តរហូត​ដល់​ចប់​រដូវ​កាលនេះ។  Man Utd នឹង​ត្រូវធ្វើការ​ប្រកួត​ពានរង្វាន់ដ៏ចំណាស់របស់អង់គ្លេសគឺ FA Cup ​នៅរាត្រីថ្ងៃ​ចន្ទ​ក្នុង​ជុំ​ទី​បី​ជាមួយ Aston Villa៕

 

ប្រភពព័ត៍មាន៖ Sportsmole