បរទេស៖ ការប្រកួតជើងទី១ជំនួបដ៏ធំរវាងក្លឹបការពារតំណែងជើងឯក La Liga គឺអធិរាជស Real Madridនឹងក្រុមប្រជែងតំណែងជើងឯកដ៏ជូរចត់គឺក្រុមអ្នកមានបុណ្យ Barcelona និងត្រូវធ្វើឡើង នៅទឹកដី Camp Nou នាថ្ងៃទី ២៥ ខែតុលាពោលគឺសប្តាហ៍ទី ៧ គិតចាប់តាំងពីក្របខណ្ឌ La Liga ចាប់ផ្តើមប្រកួតរដូវកាលថ្មី ខណៈជើងទី ២ នឹងត្រូវធ្វើឡើងនៅទឹកដី Santiago Bernabeu នាថ្ងៃទី ១១ ខែមេសាក្នុងសប្តាហ៍ទី ៣០ នៃរដូវកាលនេះ។
គួររំលឹកឡើងវិញផងដែរថាជំនួបរវាងក្លឹបយក្សអេស្បាញទាំងពីរ El-Clasico រយៈពេលចុងក្រោយគឺ នៅថ្ងៃទី ១ ខែមីនានាទឹកដី Real Madrid ជ័យជំនះរបស់ Real Madrid នៅពេលនោះក្នុងលទ្ធផល ២ទល់និង០បាននាំពួកគេនាំមុខក្រុមការពារតំណែងជើងឯក Barcelona ខណៈពេលនោះលីកកំពូលអេស្បាញបានទទួលរងការរាតត្បាត និងវាយប្រហារយ៉ាងខ្លាំងក្លាបំផុតពីសំណាក់មេរោគកូវីត-១៩ ហើយពិភពបាល់ទាត់ក៏ត្រូវបាន បញ្ឈប់នៅពេលនោះផងដែរ។
ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរការប្រកួតនេះនិងអាចប្រឈមអវត្តមាន Lionel Messi បន្ទាប់ពីរូបគេ ចង់ចាកចេញពីក្លឹបហើយក្រុមនៅមិនទាន់មានដំណោះស្រាយណាមួយនៅឡើយនោះ ។ គួរបញ្ជាក់ថា Messi ធ្លាប់ចូលរួមការប្រកួតក្នុងជំនួប Clásicos នេះបានដល់ទៅ ២៧ដោយឈ្នះ ១៤ ដងស្មើ ៦ ចាញ់ ៧ ជាមួយកំនត់ត្រារកបាន ១៨ គ្រាប់ និងធ្លាប់ខកខានចូលលេងតែ៥ប្រកួតប៉ុណ្ណោះ ។ ៥ដងនោះ Messi មិនត្រូវបានជាប់ឈ្មោះ និង បន្តាប់មកទៀត អង្គុយជាកីឡាករបម្រុង ខណៈ៣ដងទៀតរូបគេបានរងរបួសហើយពេលនោះ Barcelona ឈ្នះពីរ ខណៈ Real Madrid ឈ្នះពីរ និងមួយទៀតស្មើគ្នា៕
ប្រភពព័ត៍មាន៖ Sport.es