ការប្រកួត​ដែលពិភពលោកតែងតែទន្ទឹមរង់ចាំ គឺជំនួបរវាង​​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​ទាំង​ពីរ Real Madrid និង Barcelona ដែល​គេ​ឲ្យ​ឈ្មោះ​ថា El Clasico នឹងកើតឡើងនៅរាត្រីនេះម៉ោង ៣​ ទៀបភ្លឺ។

Real Madrid នឹង​បើកទ្វា​កីឡដ្ឋាន Santiago Bernabeu ប្រកួត​​ជើង​ទី​ពីរ​ពាន Copa del Rey ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទល់​នឹង Barcelona។ កាល​ពី​ប្រកួត​ជើង​ទីមួយ​នៅ​ទឹក​ដី Barca ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ស្មើ​គ្នា ១-១ ដោយ​កាល​នោះ Malcom និង Lucas Vazquez ជា​អ្នក​ទាត់​បញ្ចូល​ទី។