បរទេស៖ ក្រុម Atletico Madrid បានបញ្ជាក់ប្រាប់ជាផ្លូវការណ៏ថាខ្សែប្រយុទ្ធចាស់វស្សា Diego Costaនិង​ខ្សែការពារ Santiago Arias បច្ចុប្បន្នកំពុងត្រូវបានក្រុមគ្រូពេទ្យ ដាក់អោយពួកគេនៅដាច់​ដោយ​ឡែក​ក្នុងបន្ទប់សុវត្តិភាពឃ្លាតឆ្ងាយគ្រួសារ និង មិត្តរួមក្រុម បន្ទាប់ពីពួកគេទាំងពីរនាក់ឆ្លងកាត់ការធ្វើ តេស្ត​វិជ្ជមាន​រកឃើញមេរោគកូវីត-១៩  ដែលបានកើតមានក្នុងកំឡុងពេលសម្រាក​វីស្សមកាល​រដូ​វ​ក្តៅ  រ​បស់​ពួកគេ។

Football: Atletico's Costa and Arias test positive for Covid-19, Football  News & Top Stories - The Straits Times

ទោះយ៉ាងណាកីឡាករទាំងពីរនាក់របស់ក្រុមលោក Diego Simeone មិនបានបង្ហាញរោគសញ្ញាអ្វី​គួរ​កត់​សម្គាល់នោះទេ មុនពេលរកឃើញមេរោគរលាកផ្លូវដង្ហើមនេះ ខណៈ ក្រៅពីរូបគេនៅក្នុងក្រុម At.Madridកីឡាករដែលត្រូវមានកាតព្វកិច្ច និងត្រូវបានកោះហៅអោយចូល​លេងសម្រាប់ក្រុម​ជម្រើស​ជាតិពានរង្វាន់ Nation League នៅទ្វីបអឺរ៉ុប​គឺត្រូវឆ្លងកាត់ការធ្វើតេស្ត៏រួចរាល់ផងដែរកាល​ពីថ្ងៃ​ព្រហស្បតិ៍។

Diego Costa and Arias test positive - Sports Finding

បើទោះបីជាលីកកំពូលអេស្បាញ La Liga បានកំនត់កាលបរិច្ឆេទ ត្រូវចាប់ផ្តើមធ្វើការប្រកួត​រដូវ​កាលថ្មីនៅថ្ងៃសុក្រទី ១១ ខែកញ្ញា ២០២០នេះ តែក្រុម At.Madrid  និងត្រូវចាប់ផ្តើមប្រកួតលើក ដំបូង នៅថ្ងៃទី២៧ ខែកញ្ញាឯណោះជាមួយនិងក្លឹប Granada៕

 

ប្រភពព័ត៍មាន៖ BBC