បរទេស៖ Barcelona កំពុងរៀបចំសំណើរចុងក្រោយដើម្បីចរចារចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ ឆ្នើម Lautaro Martinez ពីក្លឹប Inter Milan មុនរដូវកាលថ្មីក្របខណ្ឌ Serie A ចាប់ផ្តើម ។ក្រុមអ្នកមានបុណ្យបាន សម្តែង​ចំណាប់អារម្មណ៏ចង់បាន កីឡាករក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ ២៣ ឆ្នាំរូបនេះក្រោយពី រូបគេ​បង្ហាញទម្រង់លេងល្អដោយ ស៊ុតបញ្ចូលទីចំនួន ២១ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៤៩ ដង​គ្រប់ក្របខណ្ឌ ប្រកួតទាំងអស់រួមទាំងការស៊ុតបញ្ចូលទី ៥ គ្រាប់ក្នុងការប្រកួត Champions League ចំនួន ៦ ដង។

Martinez to Barcelona not a possibility, claims Inter chief

គួរបញ្ជាក់ថា Barcelona នៅតែប៉ុនប៉ងចង់នាំយករូបគេមករួមក្រុម រយៈពេលប៉ុន្មានខែចុង​ក្រោយនេះ​ទោះ​បី​ជាមេរោគកូវីត-១៩បានប៉ះពាល់យ៉ាងខ្លាំងដល់ហិរញ្ញវត្ថុរបស់ក្លឹបយ៉ាងណាក៏ដោយ ។

Lautaro Martinez: Inter Milan waiting to see if Barcelona make £98m  transfer bid | Football News | Sky Sports

យោងគេហទំព័រ Goal បានចុះផ្សាយថា Barcelona ចង់នាំយក Lautaro Martinez មកជំនួស Luis Suarez ដែលអាចចាកចេញពីទឹកដី Camp Nou នៅ រដូវក្តៅនេះ ស្របពេលម្ចាស់ជើងឯក SerieA ត្រូវ​បានបណ្តាញសារពត៌មានចុះផ្សាយថា កំពុងដាក់គោលដៅនាំយក ខ្សែប្រយុទ្ធអន្តរជាតិ អ៊ុយរូហ្គាយ​រូបនេះទៅកាន់ទឹកដី Allianz Arena ។ មួយវិញទៀតក្រុម Manchester City ក៏មានការ កោតសរសើរ​ចំពោះ Martinez  ទោះបីរូបគេមានកិច្ចសន្យានៅទឹកដី San Siro រហូតដល់ខែមិថុនាឆ្នាំ ២០២៣ ខណៈគ្រូបង្វឹកលោក Pep Guardiola ចង់បានខ្សែប្រយុទ្ធឆ្នើមម្នាក់ទៀតមកជំនួស Sergio Aguero៕

ប្រភពព័ត៍មាន៖ Sportsmole