បរទេស៖ អតីតខ្សែបម្រើក្រុមម្ចាស់ជើងឯកអ៊ីតាលីរបស់ក្លឹប Juventus កីឡាករ Miranim Pjanic នមកដល់ទីក្រុង​ Barcelona កាលពីព្រឹកថ្ងៃព្រហស្បតិ៍បន្ទាប់ពីកីឡាករអន្តរជាតិបូស្នីរូបនេះ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយ​ឡែក​តែ​ឯង​ពីគ្នា​ក្រោយពីបានធ្វើតេស្ត៍រកឃើញមានមេរោគកូវីត-១៩ កាលពីថ្ងៃទី ២៣ ខែសីហាកន្លងទៅ ដែលនេះ​ជាមូលហេតុដែលធ្វើអោយការបង្ហាញខ្លួនត្រូវបានពន្យារពេល។

The Barça announced the OK of Pjanic and Todibo, although they can't play yet

ប្រភពពីគេហទំព័រ Mundo Deportivo បានចុះផ្សាយថាៈ ការបង្ហាញខ្លួនជាផ្លូវការណ៏និងត្រូវធ្វើឡើងនៅ​សប្តាហ៍​ក្រោយ ខណៈខ្សែបម្រើរូបនេះនឹងចាប់ផ្តើមហ្វឹកហាត់តែម្នាក់ឯងនៅ​ចុង​សប្តាហ៍នេះ​មុនពេលត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម។

Pjanic and Todibo resume training

ការពិត Pjanic មិនបានចូលលេងការ ប្រកួតមិត្តភាពលើកដំបូងសម្រាប់ក្លឹប ជាមួយ Nastic de Tarragona នៅថ្ងៃសៅរ៍ទី ១២ ខែកញ្ញានេះទេ។ គួរបញ្ជាក់ថា Pjanic បានផ្ទេរពីក្រុមអ្នកមានបុណ្យមកកាន់ក្លឹបស្រ្តីជរា Juventus ក្នុងតម្លៃ៦០ លានយូរ៉ូ បូករួមនិងផលប្រយោជន៏៥លានយូរ៉ូបន្ថែមទៀតដើម្បី ជាផ្នែកមួយនៃកិច្ច​ព្រមព្រៀង​ដោះដូរជាមួយខ្សែបម្រើប្រេស៊ីល Arthur៕

 

ប្រភពព័ត៍មាន៖ Tribuna.com