បរទេស៖ លោក Eric Abidal មានផែនការមួយមុនពេលអ្វីគ្រប់យ៉ាងបានប្តូរផ្លាស់ហើយគាត់បានលាឈប់​ពីការងារក្រោយ បរាជ័យ​​ដ៏ជូរចត់ក្នុងលទ្ធផល ៨ទល់និង២ វគ្គ ៨ក្រុមចចុងក្រោយក្របខណ្ឌ Champion League ជាមួយក្លឹប Bayern Munich ។អតីតនាយក​ប្រតិបត្តិផ្នែកកីឡារបស់ ក្រុមអ្នក មានបុណ្យ រូបនេះធ្លាប់មានគោល​ដៅចង់​ពង្រឹង​​ទម្រង់លេងនៅតំបន់ការពារខាងឆ្វេង។

Eric Abidal: Barcelona terminate sporting director's contract | Football  News | Sky Sports

អតីតខ្សែការពារក្រុមជម្រើសជាតិបារាំងវ័យ៤១ឆ្នាំរូបនេះបានសម្រេចចិត្តថាកីឡាករអេស្បាញ Junior Firpo នឹងត្រូវ​បានផ្លាស់ប្តូរជំនួសមកវិញ កីឡាករវ័យក្មេងពីរនាក់មកពី Ligue 1ដោយយោងគេហទំព័រ ‘L’Equipe បានចុះផ្សាយថា៖ ជម្រើសដំបូងរបស់ Abidal គឺកីឡាករ  Faitout Maouassa របស់ក្លឹប Rennes ដែល​ធ្លាប់​លេងខ្ចីជើងនៅ Nimes បាន១រដូវកាល ។

OFFICIAL | Abidal already has a replacement: Barcelona announces the new  technical secretary

កីឡាករជម្រើសជាតិបារាំងអាយុក្រោម២១ឆ្នាំរូបនេះ លេងបាន ៣២ ប្រកួតស៊ុត​បញ្ចូល​ទីបាន ៣ គ្រាប់និង​ Assist បាន ២គ្រាប់ ហើយត្រូវបានគេវាយតម្លៃថាមានតម្លៃខ្លួនប្រហែល ១២ លានផោន។ សម្រាប់គោលដៅទី ២ របស់ Abidal ប្រសិនបរាជ័យមិនបានទិញ Maouassa គឺនិងចរចារទិញ​យកកីឡាករ Rayan Aït-Nouri វ័យ ១៩ ឆ្នាំសញ្ជាតិបារាំងផងដែរដែលកំពុងលេងអោយ ក្រុម Angers៕

 

ប្រភពព័ត៍មាន៖ Sport.es