បរទេស៖ ខ្សែប្រយុទ្ធ Ousmane Dembele មិនចាប់អារម្មណ៍ក្នុងការចាកចេញពីក្លឹប Barcelona នោះទេស្របពេលមានការចាប់អារម្មណ៍ពីក្រុមបិសាចក្រហម Manchester United កាលពីពេល​ថ្មីៗនេះយ៉ាងណាក៏ដោយ។

Manchester United identify Barcelona's Ousmane Dembele as Jadon Sancho  alternative - Paper Round - Eurosport

បើទោះបីជាមិនទទួលបានលទ្ធផលសមប្រកបរយៈ​ពេល​​ប៉ុន្មានរដូវកាល​ចុង​​​ក្រោយ​នេះ​ដោយសារ​បញ្ហារបួស ក៏ប៉ុន្តែខ្សែបម្រើ-ប្រយុទ្ធស្លាបរូបនេះ​បាន​ប្តេជ្ញា​ចិត្តបន្តលេង​នៅ​កីឡា​ដ្ឋាន Camp Nou ជា​បន្តទៀត។ អតីតកាលចាស់អតីតកីឡាករក្រុម Dortmund សញ្ជាតិបារាំងវ័យ២២ឆ្នាំរូបនេះចូលលេងបានត្រឹមតែ ៣៥៦ នាទី​នៅលីកកំពូលអេស្បាញ La Liga និង ១៣៦នាទី នៅពានរង្វាន់ទ្វីបអឺរ៉ុប Champions League ។ទោះបីជាមានការតាំងចិត្តបែបនេះប៉ុន្តែ Barcelona  នៅមិនទាន់សម្រេចពីអនាគតរបស់​ Dembele ជាចុងក្រោយនៅឡើយទេមុនពេលទីផ្សារដោះដូរកីឡាករនិងបិទនៅថ្ងៃទី៥តុលា ២០២០៕

 

ប្រភពព័ត៍មាន៖ Insidefutbol