បរទេស៖ សហព័ន្ធបាល់ទាត់ស្វីសហៅកាត់ថា Swiss FA បានបញ្ជាក់ជាផ្លូវការណ៏ថាខ្សែបម្រើ Xherdan Shaqiri របស់ក្រុមហង្សក្រហមបានធ្វើតេស្តរកឃើញមេរោគកូវីត-១៩ ខណៈ​រូបគេត្រូវមានភារកិច្ច​អោយ​ក្រុមជម្រើសជាតិ តែបច្ចុប្បន្នកំពុងត្រូវបានដាក់អោយនៅដាច់ដោយឡែកពីគេដើម្បីសុវត្តិភាព និង ទទួលការព្យាបាល ។

Liverpool FC Transfer Deadline Day: Shaqiri Now Expected to Remain - The  Liverpool Offside

កីឡាករវ័យ ២៨ ឆ្នាំរូបនេះទើបតែបានបង្ហាញខ្លួនចូលរួមការប្រកួតអោយក្រុមជម្រើសជាតិ សម្រាប់ការ​ប្រកួតមិត្តភាព និង ការប្រកួតចុងក្រោយពានរង្វាន់ UEFA Nations League ។ ទោះយ៉ាងណារូបគេ​ត្រូវ​​បានគ្រូបង្វឹកលោក Vladimir  Petkovic  ដកឈ្មោះចេញក្រោយពីពិនិត្យលទ្ធផលរកឃើញ​មេរោគ​កូវីត-១៩នេះ។

Xherdan Shaqiri Reveals What Jurgen Klopp Told Liverpool Players After  Unconvincing Win | 90min

គួរបញ្ជាក់ថាក្រុមជម្រើសជាតិស្វីសនឹងត្រូវជួបប្រកួតជាមួយម្ចាស់ជើងឯករង World Cup ២០១៨​គឺក្រុមក្រឡាអុកក្រូអាតក្នុងការប្រកួតមិត្តភាពនៅថ្ងៃពុធនេះ បន្ទាប់មកពួកគេនិងត្រូវធ្វើតេស្ត​មុន​​កំណត់​កាល​បរិច្ឆេទការប្រកួតពានរង្វាន់ Nation Leageu ជាមួយអេស្ប៉ាញនិង​អាល្លឺម៉ង់​នៅ​ពេល​បន្ទាប់៕

 

ប្រភពព័ត៍មាន៖ Goal