បរទេស៖ ខ្សែប្រយុទ្ធ Thomas Mueller របស់ក្លិប Bayern Munich បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមម្ចាស់ការពារតំណែងជើងឯក Champions League មួយនេះ «រីករាយក្នុងការលេងក្នុងការលេងក្នុងយុទ្ធនាការរបស់យើងម្តងទៀត» នៅមុនពេលការប្រកួតវគ្គចែកពូលរបស់ពួកគេនៅលើទឹកដីក្រុម Lokomotiv Moscow។
Bayern នឹងធ្វើដំណើរទៅកាន់រដ្ឋធានីរបស់រុស្ស៊ី នៅរាត្រីនេះដោយសម្លឹងរកការបន្តជ័យជម្នះរបស់ខ្លួន ក្រោយពីបានយកឈ្នះលើក្រុម Atletico Madrid ៤-០ ក្នុងការប្រកួតបកឆាកក្នុងពូល A កាលពីសប្តាហ៍មុន។ Mueller បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងពិតជារីករាយណាស់ក្នុងការលេងក្នុងយុទ្ធនាការរបស់យើងម្តងទៀត។ យើងចង់បន្តលំហូរ ដែលបច្ចុប្បន្នយើងកំពុងតែស្ថិតនៅ។ យើងមានការជឿជាក់ ក្រុមនេះកំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អ និងមានភាពវិជ្ជមាន»។
Bayern ដែលបានឈ្នះរាល់ការប្រកួតទាំង៦លើកចុងក្រោយរបស់ខ្លួន ក្នុងរាល់យុទ្ធនាការទាំងអស់នោះ បានឈានទៅកាន់ក្របខ័ណ្ឌ Champions League វគ្គចាញ់ធ្លាក់ទាំង១២រដូវកាលចុងក្រោយរបស់ពួកគេ។ Mueller ដែលបានឆ្នះពានក្របខ័ណ្ឌកំពូលអឺរ៉ុប២លើកជាមួយនឹងក្រុម Bayern នោះ បានបន្ថែមទៀតថា៖ «Bayern តែងតែស្ថិតក្នុងចំណោមក្រុមដែលមានក្តីសង្ឃឹមខ្ពស់ក្នុងការឈ្នះ ព្រោះយើងតែងតែស្ថិតក្នុងកម្រិតលេងដ៏ខ្លាំងនានិទាឃរដូវ»៕
ប្រភពព័ត៌មាន៖ Channel News Asia