បរទេស៖ កីឡាករ Nicolas Pepe បានធ្វើការសុំទោស និង សម្តែងអារម្មណ៏ សោកស្តាយយ៉ាងខ្លាំងនៅលើ​បណ្តាញ​ទំនាក់ទំនងសង្គម ក្រោយរង កាតក្រហមបណ្តេញចេញក្នុងជំនួបលទ្ធផលស្មើគ្នា ០ទល់និង០​ពេលរវាងក្រុមកាំភ្លើងធំ Arsenal និង Leeds United កាលពីថ្ងៃអាទិត្យ។

Nicolas Pepe insisted there are 'no excuses' for his behaviour following his red card vs Leeds

អតីតខ្សែបម្រើ-ប្រយុទ្ធស្លាបវ័យ ២៥ ឆ្នាំរបស់ក្លឹបLille ដែលមានតម្លៃខ្លួន៧២លានផោន​រូបនេះត្រូវ​បានអាជ្ញាកណ្តាលបណ្តេញ​ចេញក្រោយពីនិត្យ​មើល​តាមប្រព័ន្ធVAR បានបញ្ជាក់ថារូប​គេ​យកក្បាល​ទៅបុកនិង ខ្សែការពារស្លាប Ezgjan Alioski  ។ក្រោយបញ្ចប់ការប្រកួតអ្នកចាត់ការទូទៅសញ្ជាតិ​អេស្បាញលោក Mikel Arteta បានធ្វើការរិះគន់ លើ​កូនក្រុមរបស់ខ្លួនថាជាទង្វើ​មិនសក្តសម​ជា​កីឡាករ​អាជីព និង ជារឿងដែលមិនអាចទទួលយកបាន ។

Pepe was sent off for headbutting Leeds' Ezgjan Alioski in the second half on Sunday

ទោះយ៉ាងណា Pepe ទើបតែបង្ហាញខ្លួនចូលលេងបាន២ ប្រកួតនៅក្របខ័ណ្ឌ Premier League និងរក​គ្រាប់បាល់បាន១គ្រាប់ហើយបង្កើតឪកាសបាន២លើកនៅរដូវកាលនេះ។ ប៉ុន្តែរដូវកាលចាស់ រូបគេរកបានគ្រាប់បាល់៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៤២ លើកគ្រប់ក្របខណ្ឌប្រកួត៕

 

ប្រភពព័ត៍មាន៖ Goa.com