ក្រុមកាំភ្លើងធំ Arsenal កំពុងបង្ហាញចំណាប់អារម្មណ៏ក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិស្លាបរបស់ក្រុម Lille កីឡាករ Nicolas Pepe មកកាន់កីឡាដ្ឋាន Emirate Statdium ស្របពេល កីឡាករឆ្នើម Danny Welbeck បានចាប់ផ្តើមលេង រយៈពេលយូរ។ Nicolas Pepe វ័យ ២៣ឆ្នាំគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករលំដាប់កំពូលនៅក្របខណ្ឌ Ligue1 នៅរដូវកាល(២០១៨-២០១៩)នេះ ដោយរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៨គ្រាប់និងចែកបាល់អោយមិត្តរួមក្រុម(Assist) ៥គ្រាប់ក្នុងការប្រកួតសរុប១៣ដងសម្រាប់ Lille ។

យោងតាមកាសែត The Times បានឱ្យដឹងថាគ្រូបង្វឹកក្រុម Arsenal សញ្ជាតិអេស្បាញលោក Unai Emery អាចនឹងដាក់ សំណើរនាំយកកីឡាករអន្តរជាតិកូឌីវ័រ PePe ដើម្បីជំនួសតំណែងកីឡាករ Danny Welbeck ដែលត្រូវបានគេរំពឹងទុកថានឹងអវត្តមានសម្រាប់ពេញមួយរដូវកាលថ្មីនេះ ក្រោយពីរងរបួសបាក់កជើង។

Lille បានកំនត់តម្លៃខ្លួនសម្រាប់ Pepe គឺ ២៧លានផោន ខណៈក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏រួមគ្នា Tottenham ដែលជាគូប្រជែងរបស់ Arsenal ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់នាំយក Pepe មករួមក្រុមផងដែរនោះ។ បច្ចុប្បន្នក្រោយឆ្លងកាត់សប្តាហ៏ទី១២ Arsenal មានចំណាត់ថ្នាក់លេខ៥ និងត្រូវបន្តយុទ្ធនាការក្របខ័ណ្ឌ Premier League សប្តាហ៏ទី១៣ នៅថ្ងៃអាទិត្យ ដោយត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះគឺ Bournemouth របស់គ្រូបង្វឹកលោក Eddie Howe។

ប្រភព៖ Besoccer