បរទេស៖ Arsenal នឹងពិចារណាបញ្ចប់តំណែងគ្រូបង្វឹកលោក Mikel Arteta ប្រសិនពួកគេបរាជ័យក្នុងការទទួលបានកៅអីនៅក្របខណ្ឌ Champions Leagueសម្រាប់រដូវកាលថ្មីខាងមុខនេះយោងគេហទំព័រfootball.london បានចុះផ្សាយ។
បច្ចុប្បន្នក្រុមកាំភ្លើងធំកំពុងបង្កើនក្តីសង្ឃឹមបញ្ចប់ចំណាត់ ថ្នាក់កំពូលទាំងបួនក្រោយឈ្នះនៅ ក្នុងលីកចំនួន ៥លើក ជាប់ៗគ្នាចន្លោះថ្ងៃទី១០ខែកុម្ភៈដល់ថ្ងៃទី ១៣ ខែមីនា ប៉ុន្តែផ្ទុយទៅបិញបរាជ័យពីរលើកក្នុងការប្រកួតបីលើកចុងក្រោយរួមទាំងការចាញ់ក្រៅដី ជាមួយ Crystal Palace កាលពីថ្ងៃចន្ទ បានអនុញ្ញាតឱ្យគូប្រជែងរួមទីក្រុងឡុងដ៍ Tottenham Hotspur បានទម្លាក់តំណែងពួកគេមកនៅលេខរៀងទី៥ ខណៈក្រុមទាំងពីរមានពិន្ទូស្មើគ្នាតែ Arsenal នៅមាន១ប្រកួតក្នុងដៃ។
Arsenal នៅតែប្រឈមនិងការប្រកួតដ៏លំបាកជាមួយ Chelsea, West Ham, Man United និង Spurs ដែលជាការប្រកួតកំនត់ជោគវាសនារបស់ពួកគេសម្រាប់ពានរង្វាន់កំពូលទ្វីបអឺរ៉ុប ។គ្រូបង្វឹកវ័យ ៤០ ឆ្នាំសញ្ជាតិអេស្បាញលោក Arteta ដែលបានដឹកនាំកាំភ្លើងធំតាំងពីខែតុលា ឆ្នាំ ២០១៩ មកនោះ បច្ចុប្បន្នកំពុងស្ថិតក្រោមកិច្ចសន្យានៅកីឡដ្ឋាន Emirates រហូតដល់ខែមិថុនា ឆ្នាំ ២០២៣៕