បរទេស៖ ក្លឹប Napoli បានប្តូរឈ្មោះកីឡដ្ឋានរបស់ពួកគេដើម្បីជាកិច្ចដឹងគុណដល់វីរបុរស Diego Maradona។ អតីតខ្សែបម្រើប្រយុទ្ធ និង ធ្លាប់ជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ បានទទួល​មរណ​​ភាពក្នុងអាយុ ៦០ ឆ្នាំកាលពីខែវិច្ឆិកា និងធ្លាប់ជួយ Napoli ឈ្នះជើងឯក Serie A ២លើក​នៅ​ចន្លោះឆ្នាំ ១៩៨៧ និង ១៩៩០ ។

Move Over St. Paul: Napoli Stadium To Be Named For Maradona - News Headlines Today
ចាប់ពីពេលឥឡូវនេះកីឡាដ្ឋាន Stadio San Paolo នឹងត្រូវបានប្តូរឈ្មោះទៅជាកីឡាដ្ឋាន Stadio Diego Armando Maradona បន្ទាប់ពីមានការឯកភាពពីសំណាក់ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្លឹប ស្របពេលម្ចាស់ក្លឹប Napoli លោក Aurelio de Laurentiis ក៏បានស្នើប្តូរឈ្មោះកីឡដ្ឋាននេះ ជា លិខិតបើកចំហរក្រោយមរណភាពរបស់លោកម៉ារ៉ាដូណា។ រីឯអភិបាលក្រុង Naples លោក Luigi de Magistris ក៏បានគាំទ្រគំនិតនេះដែរ។

Move over St. Paul: Napoli stadium to be named for Maradonaគួររំលឹកឡើងវិញថាម៉ារ៉ាដូណាបានចំណាយពេល ៧ ឆ្នាំលេងអោយក្រុម Napoli ក្រោយផ្ទេរពីក្លឹប ​Barcelonav ក្នុងឆ្នាំ ១៩៨៤ ហើយក៏ធ្លាប់បានជួយក្លឹប ឈ្នះពាន Coppa Italia ឆ្នាំ ១៩៨៧ និង Uefa Cup ឆ្នាំ១៩៨៩។អ្នកគាំទ្របានប្រមូលផ្តុំគ្នានៅមុខកីឡាដ្ឋានដើម្បីគោរពវិញ្ញាណក្ខន្ធ និង សម្តែង ការគោរពហើយផ្តល់កិត្តិយស មុនការប្រកួត Europa League របស់ពួកគេជាមួយ HNK Rijeka ខណៈដែលកីឡាករម្នាក់ៗពាក់អាវលេខ១០ដោយមានសរសេរឈ្មោះម៉ារ៉ាដូណា នៅខាង ក្រោយ៕

 

ប្រភពព័ត៍មាន៖ BBC